អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញ ខាងតារាសាស្ត្រ បានបង្ហាញពី ការព្រួយបារម្ភ ខ្លាំងមួយ ចំពោះសុវត្ថិភាព របស់ផែនដីយើង បន្ទាប់ពីពួកគេបាន ប្រទះឃើញ Black Hole ធំៗចំនួន៥ កំពុងស្ថិតនៅ ក្នុងភពអវកាស។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមអ្នកជំនាញ ខាងតារាសាស្ត្រ នៃប្រទេស អង់គ្លេស បានប្រទះឃើញ Black Hole ដែលជាបណ្តុំដ៏ធំ ស្ថិតនៅក្នុង លំហអាកាស ហើយវាមានកម្លាំង ទំនាញយ៉ាងខ្លាំង ដែលអាចស្រូបទាញ យករបស់គ្រប់យ៉ាង រួមទាំងភពតូចៗ មួយចំនួន ឲ្យមាន សភាពវិលខ្ញាល់ ជុំវិញខ្លួនវា ហើយវាក៏ជា កត្តាអវិជ្ជមានមួយ ដែលមានភាព គ្រោះថ្នាក់មកដល់ ភពផែនដី និងភពផ្សេងៗទៀត នៅក្នុងពិភព ហ្គាឡាក់ស៊ី ផងដែរ។

ក្នុងនោះ ក្រុមអ្នកជំនាញ ក៏បានធ្វើការ បញ្ជាក់ថាភាគច្រើន Black Hole គឺត្រូវបាន ហ៊ុំព័ទ្ធដោយ សារជាតិហ្គាស និងធូលី ដូច្នេះហើយទើប វាអាចធ្វើឲ្យ អ្នកវិទ្យាសាស្ត្រ ពិបាកក្នុងការ មើលឃើញ និងកំណត់ទីតាំង របស់វាបានច្បាស់ តែពេលនេះយើង បានឃើញហើយដែល Black Hole មាននៅក្នុង ភពអវកាស ឬក៏ភពហ្គាឡាក់ស៊ី នេះដល់ទៅ៥ ហើយវាអាច មានដល់ទៅ រាប់លាន ទៀតឯណោះ។


រូបភាពរបស់ Black Hole ដែលរកឃើញ ដោយក្រុមអ្នកជំនាញ ខាងតារាសាស្ត្រ

លោក George Lansbury មកពីមជ្ឈមណ្ឌល Extraglactic Astronomy នៃសាកលវិទ្យាល័យ Durham និងជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ បាននិយាយថា “កន្លងមកយើង មិនអាចមើលឃើញ ពីទីតាំង និងរូបរាងរបស់ Black Hole ក្នុងភពអវកាស បានច្បាស់ ក៏ដោយសារតែ វាត្រូវបាន ហ៊ុំព័ទ្ធទៅដោយ ជាតិហ្គាស និងលំអងធូលី តែពេលនេះយើង អាចមើលវា ឃើញបាន តាមរយៈការប្រើប្រាស់ NuSTAR ហើយចាប់ពី ពេលនេះទៅ យើងក៏អាច តាមដានពី ការវិវត្តរបស់ Black Hole ទាំងនោះបាន ផងដែរ”។

គួរបញ្ជាក់ផងដែរថា ពពួក Black Hole ទាំងនោះគឺ ស្ថិតនៅឆ្ងាយពី ភពផែនដី របស់យើង រាប់ពាន់លាន គីឡូម៉ែត្រ តែការព្រួយបារម្ភ របស់អ្នកវិទ្យាសាស្ត្រ គឺថាវាអាច រំកិលមកតាម គន្លងព្រះអាទិត្យ សំដៅមក រកភពផែនដី នាពេលអនាគត។ ហើយប្រសិនបើ ផែនដីត្រូវទទួលរង ពីឥទ្ធិពលនៃ Black Hole ប្រាកដមែន នោះជីវិតនៅលើ ផែនដីច្បាស់ជា ជួបភាពវឹកវរ ខ្លាំងជាមិនខាន ឧទាហរណ៍ ដូចជានឹងមាន កម្តៅរាប់រយអង្សា នៅក្នុងរដូវក្តៅ និងសីតុណ្ហភាព ធ្លាក់ចុះខ្លាំងបំផុត នៅក្នុងរដូវ រងាជាដើម៕


NuSTAR ដែលអាចជួយ ឲ្យអ្នកវិទ្យាសាស្ត្រ កំណត់បាន នូវរូបរាង និងទីតាំងរបស់ Black Hole


Black Hole មានកម្លាំងខ្លាំង គ្រប់គ្រាន់ដែល អាចបង្កគ្រោះមហន្តរាយ ដល់ជីវិតនៅលើ ភពផែនដី

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]