អាមេរិក៖ អ្នកគ្រូបង្រៀនម្នាក់ ដែលបានរួមភេទ ជាមួយសិស្សប្រុស ចំនួន៣នាក់ ត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុក ២២ឆ្នាំ។


នាង Jennifer Fichter 

បើតាមប្រភព ព័ត៌មានបានឲ្យដឹងថា អ្នកគ្រូម្នាក់ មានឈ្មោះថា Jennifer Fichter អាយុ ៣០ឆ្នាំ បានរួមភេទជាមួយ សិស្សប្រុស អាយុខ្ទង់១៧ឆ្នាំ ចំនួន ៣នាក់ ជាច្រើនលើក ច្រើនសារ រហូតដល់មាន ផ្ទៃពោះទៀតផង។

នៅចំពោះមុខតុលាការរដ្ឋផ្លរីដា នាង Jennifer បានសម្រក់ទឹកភ្នែក និងបាននិយាយថា៖ "ខ្ញុំស្អប់ទង្វើរ ដែលជាបទល្មើស ដ៏អាត្មានិយមនេះណាស់។ ខ្ញុំមិនបាន គិតទៅដល់អ្នក ទាំងអស់គ្នា"។ នាងបាន និយាយទៀតថា៖ "ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចត្រឡប់ក្រោយ ហើយលុបលាង វាចោលទាំងអស់"។

នាង Jennifer ក៏បានប្រាប់ឲ្យដឹងដែរ ថានាងមានទំនាក់ទំនងផ្លូវភេទ ជាមួយសិស្សប្រុសទាំងនោះ ចន្លោះពេល ពីឆ្នាំ ២០១១-២០១៤ ដែលដំបូងឡើយ នាងបានជួបក្មេងប្រុសទាំងនោះ នៅឯពិធីជប់លៀងមួយ បន្ទាប់មកនាង ក៏បាននាំពួកគេ ទៅផ្ទះរបស់នាង ដើម្បីរួមភេទ៕

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖ 

ប្រភព metro

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]