សម្រស់ដែលមិនចេះចាស់ និងស្រស់ស្អាតជានិច្ច នៅក្នុងក្រសែភ្នែក ទស្សនិកជន គឺជាអ្វីៗ ដែលអ្នកសិល្បៈ តែងតែប្រាថ្នាចង់បាន ជាពិសេស គឺតារាស្រីតែម្តង។

ចូរក្រឡេកមើល សម្រស់របស់តារាស្រី ទាំង៥ដួង នេះវិញ លោកអ្នកច្បាស់ជា ភ្ញាក់ផ្អើល និង មិនចង់ជឿថា នេះជាអាយុពិត ដែលមិនសម និងសម្រស់ ដ៏ស្រស់ត្រកាល ដូចជាក្មេង វិទ្យាល័យ របស់តារាស្រី ទាំងអស់នោះឡើយ។

១. នាង Ariel Lin

ជឿជាក់ថា លោកអ្នក នឹងចាំតួក្រម៉ិចក្រមើម នាង Xiang Qin ក្នុងរឿង “It Started With A Kiss” ជាមិនខាន។ មក​ដល់​ពេល​នេះ​ នាង​មាន​វ័យ ៣២ឆ្នាំ​ហើយ តែសម្រស់របស់នាង ដូចជាក្មេងវិទ្យាល័យ អញ្ចឹង គឺ Cute និងមិនចេះ ចាស់ តែម្តង។ ជាងនេះទៅទៀត នាង​បាន​បញ្ចប់​ ការ​សិក្សា​ ថ្នាក់​អនុបណ្ឌិត ​ផ្នែក​សម្ដែង​ ពី​សាកលវិទ្យាល័យ Royal Central School of Speech and Drama ​​នៃទីក្រុង​ឡុងដុង ក្នុងឆ្នាំ ២០១៤ ទៀតផង។


២. នាង Joe Chen

នាង Joe Chen ដែលមានភ្នែកធំៗ ស្នាមញញឹម គួរឲ្យខ្នាញ់ ម្នាក់នេះ គឺមានវ័យ ៣៦ឆ្នាំហើយ តែសម្រស់វិញ មិនចាញ់ នារីៗវ័យ ២០ឆ្នាំទេ។ នាងពិតជាពូកែ ថែរក្សាសម្រស់ ជាពិសេស គឺស្បែក និងដងខ្លួន ដ៏ស្រស់ស្អាត របស់នាង តែម្តង។


៣. នាង Jang Na Ra

បន្ទាប់ពីការសម្តែង ក្នុងខ្សែភាពយន្តកូរ៉េ រឿង "Fated to Love You" រួចហើយ ជឿជាក់ថា លោកអ្នកនឹង មិនអាចបំភ្លេច តួអង្គ នាង Jang Na Ra នេះ​ បាននោះទេ។ បច្ចុប្បន្ន នាងមានអាយុ ៣៤ឆ្នាំហើយ ប៉ុន្តែតើអ្នក បានឃើញថា មានអ្វីខុសគ្នាដែរឬទេ ចំពោះសម្រស់ របស់នាង នៅក្នុងរឿង Baby Faced Beauty ក្នុងឆ្នាំ ២០១១ និងរឿង Mr. Baek ក្នុងឆ្នាំ២០១៤? ច្បាស់ណាស់ គឺសម្រស់នាង នៅតែស្អាត ដដែល។


៤.  នាង Ivy Chen

តារាដែលមានរាង តួចច្រឡឹង សាច់សខ្ចី នាង Ivy Chen មានវ័យ ៣៣ឆ្នាំហើយ ក្នុងខែវិច្ឆិកា ខាងមុខនេះ តែនាងហាក់បី ដូចជា មិនចាស់ បន្តិចសោះ។ នាងត្រូវបាន​មហាជន​ ចាប់​អារម្មណ៍​ ក្រោយ​​បង្ហាញ​ខ្លួន​ ក្នុង​កម្មវិធី “Guess” និង​ជា​បេក្ខនារីម្នាក់ ​ក្នុង​កម្មវិធី “Do Not Judge a Book By Its Cover” ផងដែរ។ ជាងនេះទៅទៀត តារាស្វាហាប់ ស្រស់ស្រាយ និង Cute ម្នាក់នេះ ក៏បានធ្វើឲ្យ ទស្សនិកជន ជាច្រើននាក់ មិនអាចបំភ្លេច នាងបាន នៅក្នុងរឿង “Skip Beat” ផងដែរ។

៥. នាង Rainie Yang

តារាចម្រៀង មានប្រជ្រុយស្នេហ៍ នៅថ្ពាល់ នាង Rainie Yang មាន​អាយុ ៣១ឆ្នាំ​ហើយ តែ​រូប​សម្រស់ ​របស់​នាង​ហាក់​បីដូចជា មិន​ចាស់​ ដូច​វ័យ​សោះ។ តារាចម្រៀង និងសម្តែង ក៏ដូចជា ពិធីការនីទូរទស្សន៍ ម្នាក់នេះ បានចាប់ផ្តើម អាជីពសិល្បៈដំបូង ក្នុងឆ្នាំ ២០០០ និងជាសមាជិក នៅក្នុងក្រុមចម្រៀងតៃវ៉ាន់ “4 in Love” ហើយក៏បាន ដើរតួ​​នៅក្នុងរឿង “Meteor Garden” ខណៈរឿង “Drunken to Love You” គឺជារឿង ដ៏ពេញនិយមមួយ ក្នុងរឿងដ៏ពេញនិយម ជាច្រើន របស់នាង៕


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសម្រស់ របស់តារាស្រី ទាំង៥ដួង ខាងលើនេះ?

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]