រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចទូរស័ព្ទដៃ ក្នុងរថយន្ត ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌចំការមន ធ្វើការបង្ក្រាបបានភ្លាមៗ កាលពីវេលាម៉ោង០១រសៀលថ្ងៃទី០២ កក្កដា ២០១៥ ស្ថិតនៅចំណុចផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះថាច់ មិន ហៅអាខ្មៅ អាយុ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះវ៉ា វ៉ាន់ដេត អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវប្រឡាយទឹកក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ។ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនបន្តទៅពន្ធនាគារព្រៃ.សហើយ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]