ចិន៖ ក្តីស្នេហាដ៏រំជួលចិត្តមួយ បានកើតមានឡើង ក្នុងមណ្ឌលឃុំឃាំង នៅក្រុង Mianzhu ខេត្ត Sichuan ខណៈមានគូស្នេហ៍១ គូបានធ្វើពិធីសម្បថ ជាមួយគ្នានៅចំពោះមុខមន្ត្រី មកពីនាយកដ្ឋានកិច្ចការស៊ីវិល។


Zhong និង Qing ធ្វើពិធីសម្បថ ជាមួយគ្នានៅចំពោះមុខមន្ត្រី

នារីដែលជាកូនក្រមុំឈ្មោះថា Xiao Qing មានអាយុ២៣ ឆ្នាំមកពីក្រុង Deyang ខេត្ត Sichuan។ អស់រយៈពេលជិត១ឆ្នាំ នាងបានសរសេរ សំបុត្រស្នេហា ជាង ៥០សន្លឹកផ្ញើឲ្យ (អ្នកទោស) បុរសជា កូនកំលោះ ឈ្មោះ Xiao Zhong ដែលត្រូវ ឃុំខ្លួនតាំងពី ឆ្នាំ​២០១៤។ គូស្នេហ៍ទាំង២ ត្រូវគេថតរូប ដែលបង្ហាញពី អ្នកទាំងពីរ ឈរកាន់ដៃគ្នា យ៉ាងស្អិត នៅក្នុងមន្ទីរឃុំឃាំង Mianzhu ដោយបាន ស្បថចំពោះក្តីស្នេហ៍ របស់ពួកគេ រៀងៗខ្លួន។

កូនក្រមុំ Xiao Zhong ក្នុងទឹកមុខញញឹមយ៉ាងខ្លាំង ស្របពេល អ្នកទោស (កូនកំលោះ) Xiao Qing ដែល ស្ថិតនៅ ក្នុងសំលៀកបំពាក់ ជាអ្នកទោស បានស្រក់ទឹក ភ្នែកព្រោះតែ រំភើបចិត្តខ្លាំង ពេក។ ពួកគេមិនបាន និយាយអ្វី ច្រើននោះទេ គឺមានតែការ ឈរឱប គ្នាជាប់រហូត។ បន្តិចក្រោយមក ពោលគឺ នៅពេលដែល ថើបគ្នា បានបន្តិច រួចហើយ ប៉ូលិសក៏បាននាំខ្លួន កូនកំលោះ Xiao Zhong ចេញទៅបាត់។

ប្រវតិ្តស្នេហារបស់ គូស្នេហ៍ទាំង២ចាប់ផ្តើមឡើង ដំបូងនៅក្នុងឆ្នាំ ២០០៩ បន្ទាប់ពីមាន មិត្តភក្តិម្នាក់ ណែនាំឲ្យស្គាល់ គ្នា។ ក្រោយមក នៅឆ្នាំ ២០១០ Zhong និង Qing ក៏បានស្រលាញ់គ្នា ហើយឈានដល់ ការរៀបការនៅ ឆ្នាំ ២០១០ ប៉ុន្តែ Qing គឺជាអនីតិជន (ជនមិនទាន់ គ្រប់អាយុ) ដូច្នេះ ពួកគេគ្មាន សិទ្ធទទួលបាន លិខិត អាពាហ៍ពិពាហ៍នោះទេ។

ក្រោយពីបានចំណងដៃកូនស្រីមួយ អ្នកទោស Xiao Zhong ត្រូវបាន ប៉ូលិស ចាប់ខ្លួន នៅឆ្នាំ ២០១៤ តែនាង Xiao Qing នៅតែ ស្រលាញ់គាត់ ហើយបាន ផ្ញើសំបុត្រ ប្រាប់ Zhong ថាពួកយើង គួរតែ រៀបការនឹងគ្នា។ ដោយព្រួយបារម្ភ មិនចង់ឲ្យ មិត្តស្រី ខាតពេលវេលា Zhong តែងតែ បដិសេធ ចំពោះមង្គលការ លើកទី២ របស់ពួកគេ ជានិច្ច។ យ៉ាង ណាមិញ ក្រោយពីពិគ្រោះ យោបល់ ជាមួយប៉ូលិស Zhong បានប្តូរចិត្តហើយ រៀបការជាមួយ នាង Xiao Qing ម្តងទៀត។

នាពេលនេះ អ្នកទោស Xiao Zhong  កំពុងតស៊ូ និងព្យាយាម ធ្វើជាមនុស្សល្អ នៅក្នុងគុក ដើម្បីទាមទារ ការ ចេញពីគុកមុន ការកំណត់ដើម្បី អាចត្រលប់ ទៅរស់នៅជួបជុំ ក្រុមគ្រួសារ របស់ខ្លួន វិញ៕


លោក Zhong  ត្រូវបានខ្លួនដោយសារ រៀបការជាមួយមិត្តស្រី ដែលមិនទាន់គ្រប់អាយុ រៀបការ

ពួកគេឈរឱបគ្នានៅចំពោះមុខប៉ូលិស

Zhong និង Qing កាន់ដៃគ្នាយ៉ាងជាប់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]