អាមេរិក៖ ក្មេងប្រុសម្នាក់ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែល រូបគេ មានអាការៈ ឈឺចាប់ ក្នុងត្រចៀក ហើយក៏បានដឹងថា មានសត្វក្អែប ប្រវែង ១០ សង់ទីម៉ែត្រ សំងំនៅក្នុងនោះ។


ក្មេងប្រុសឈ្មោះ Grant Botti ដែលឆ្កឹះឃើញក្អែបនៅក្នុងត្រចៀក

កាលពីថ្ងៃអង្គារ៍ កន្លងទៅ នៅពេលដែល ក្មេងប្រុសឈ្មោះ Grant Botti រូបនោះ ក្រោកពីគេង ស្រាប់តែចាប់ផ្តើម ឈឺនៅក្នុងត្រចៀក ខាងឆ្វេង។ Grant ដែលមានអាយុ ទើបតែ១៤ ឆ្នាំ មានអារម្មណ៍ថា មានអ្វីម៉្យាង នៅក្នុងត្រចៀក ហើយភ្លាមៗនោះ គេក៏ឆ្កឹះបាន សត្វក្អែបមួយក្បាល យ៉ាងវែង ប្រវែងប្រហែល ១០សង់ទីម៉ែត្រ ពីក្នុងត្រចៀក។

អ្នកស្រី Angela ដែលជាម្តាយ ក៏បានចាប់ក្អែបនោះ ដាក់ក្នុងថង់ តូចមួយ រូចប្រញាប់នាំកូន ទៅកាន់មន្ទីរពេទ្យ ឈ្មោះ Saline Memorial Hospital ដែលស្ថិតនៅ មិនឆ្ងាយ ប៉ុន្មានពីផ្ទះ របស់គាត់ ក្នុងរដ្ឋ Arkansas។ គ្រូពេទ្យបានរកឃើញ ស្នាមមុតមួយចំនួន នៅលើក្រដាសត្រចៀក របស់ Grant ហើយពួកគេ បានធ្វើការព្យាបាល មុនពេលអនុញ្ញាតិ ឲ្យ Grant ត្រលប់ទៅផ្ទះវិញ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Angela មិនបានដឹង នោះទេថា ក្អែបនោះ មកពីណា តែគាត់គ្រាន់តែ ដឹងថា Grant មុនពេល ជួបប្រទះរឿងនេះ គឺគេបាន ហែលទឹកលេង នៅខាងក្រៅផ្ទះ។ គ្រូពេទ្យបានប្រាប់ ឲ្យដឹងផងដែរថា នេះគឺជាលើកដំបូងហើយ ដែលគាត់ឃើញ សត្វក្អែប នៅក្នុងត្រចៀក មនុស្សដូច្នេះ៕


សត្វក្អែបប្រវែងជិត១០សង់ទីម៉ែត្រ ដែលរស់នៅ ក្នុុងត្រចៀក ក្មេងប្រុស Grant Botti

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]