ចិន៖ កំពូលតារាសម្តែង និងជាអ្នកនិពន្ធជើងចាស់ លោក ឈិន ឡុង ឬ ជេកគី ចាន់ (Jackie Chan) បានចូលឈ្មោះ ទៅក្នុងបញ្ជីតារាសម្តែង ដែលមានចំនូលច្រើន បំផុតលើកទី៣៨ របស់ទស្សនវដ្តី Forbes ជាតារាសម្តែង ដែលរកចំនូល បានច្រើនលំដាប់ទី២ របស់ពិភពលោក។


តារាសំដែងជើងចាស់ដ៏ល្បីឈ្មោះ លោក ឈិន ឡុង

បើទោះជាឈិន ឡុន មិនបានបង្ហាញខ្លួន នៅលើភាពយន្ត អាមេរិក ៥ឆ្នាំ មកហើយក្តី ក៏គាត់ត្រូវគេ ប៉ាន់ប្រមាណថា រកចំនូលបានប្រមាណ ៥០លានដុល្លារអាមេរិក រយ:ពេល ១២ខែចុងក្រោយនេះ និងលំដាប់ទី២ នៅពីក្រោយតួឯកក្នុងរឿង Iron Man លោក Robert Downey Jr ដែលឈរនៅលំដាប់ទី១ ជាមួយនឹងចំនូល ៨០​លានដុល្លារអាមេរិក។

ភាពយន្តចុងក្រោយគេ របស់ ឈិន ឡុង មានចំណងជើងថា Dragon Blade មានការចូលរួមសំដែងពីតារាហូលីវូដល្បីៗ ដូចជា Adrien Brody និង John Cusack តែនៅមិនទាន់ដាក់បញ្ចាំងនៅអាមេរិកនៅឡើយ ទោះជាភាពយន្តថ្មីនេះ អាចរកចំនូលបាន ១២០ លានដុល្លារអាមេរិករួចទៅហើយក្តី បន្ទាប់ពីដាក់បញ្ចាំង ជាផ្លូវការ ក្នុងប្រទេសចិន ដោយក្នុងនោះ គេបានរំពឹងទុកថា ឈិន ឡុង នឹងបានចំណែកយ៉ាងហោចណាស់ក៏ ១០លានដុល្លារអាមេរិកផងដែរពីភាពយន្តនេះ។

ផលិតផលទំនិញ ម៉ាក Chan ក៏ជាផ្នែកមួយនាំនូវ ចំនូលយ៉ាងច្រើនដល់ ឈិន ឡុង ដែលបានមកពី ការទិញឈ្មោះ យកទៅប្រើ និងចំនូលពីសាលាបង្រៀនថតកុន បើកសម្ពោធ នៅទីក្រុង Wuhan កាលពី២ ខែមុនផងដែរ។ទស្សនាវដ្តី Forbes ដដែលបានធ្វើការប៉ាន់ស្មានថា ទ្រព្យសម្បតិ្តរបស់ ឈិន ឡុង អាចមាន ចំនួន ៣៥០ លានដុល្លារអាមេរិក តែទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក បានបដិសេធក្នុងការបញ្ជាក់ ពីចំនួនពិតប្រាកដ៕


ក្រុមគ្រួសាររបស់ លោកឈិន ឡុង

ពិធីសម្ពោធភាពយន្តចុងក្រោយគេ របស់ ឈិន ឡុងមានចំណងជើងថា Dragonblade 

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]