អាមេរិក៖ តារាចម្រៀង ដែលមានប្រជាប្រិយភាព របស់សហរដ្ឋអាមេរិក នាង Paris Hilton បានទទួលរង ការភ័យខ្លាច និងតក់ស្លុត ហើយបានស្រែកយំ យ៉ាងខ្លាំង ដោយសារតែ ខ្លាចធ្លាក់យន្តហោះស្លាប់។

យោងតាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា តារាចម្រៀង សញ្ជាតិអាមេរិក វ័យ៣៤ឆ្នាំ នាង Paris Hilton ត្រូវបានគេអញ្ជើញ ឲ្យទៅចូលរួម ក្នុងការសម្ពោធ សណ្ឋាគារថ្មីមួយ នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម។ ស្របពេលនោះដែរ នាងក៏ត្រូវអញ្ចើញ ឲ្យចូលរួម ក្នុងដំណើរ ទស្សនកិច្ចកំសាន្ត នៅក្នុងទីក្រុង ឌូបៃ ដោយតារាសម្តែង និងជាតារាចម្រៀង ប្រុស លោក Ramez Galad ផងដែរ ដោយធ្វើដំណើរ តាមយន្តហោះ។

បន្ទាប់ពីជិះយន្តហោះ បានបន្តិច អ្នកបើកបរយន្តហោះ បានប្រកាសថា យន្តហោះ នឹងត្រូវធ្លាក់ ក្នុងរយៈពេល ត្រឹមតែ ៥នាទី ទៀតប៉ុណ្ណោះ ដែលធ្វើឲ្យ នាង Paris មានភាពភ័យខ្លាច ហើយក៏បាន ស្រែកយំ យ៉ាងខ្លាំង ព្រោះគិតថាខ្លួន នឹងត្រូវស្លាប់ នៅពេលនោះហើយ។

ជាងនេះទៅទៀត អ្នករួមដំណើរ ដែលគេដឹងថា ជាអ្នកសំដែង ក្នុងហេតុការនោះ ក៏បាននាំគ្នា ធ្វើពុតជាស្រែក ហើយម្នាក់ ក្នុងចំណោមនោះ ក៏បានបើកទ្វាក្រោយ និងបានច្រាន អ្នកដំណើរ ផ្សេងទៀត ឲ្យលោតចុះ ដោយឲ្យពាក់ឆ័ត្រយោង ដើម្បីការពារខ្លួន ដែលរឹងតែធ្វើឲ្យ នាង Paris មានការ ភិតភ័យ កាន់តែខ្លាំង ថែមទៀត។


រូបភាពនៅពេលដែល នាង Paris Hilton យំ ព្រោះខ្លាចស្លាប់ ពេលយន្តហោះធ្លាក់

បន្ទាប់ពីយន្តហោះ បានចុះមកដល់ដីហើយ ទើបតារាចម្រៀង សញ្ជាតិអាមេរិក រូបនោះ ដឹងថា នេះគឺគ្រាន់តែ ជាការសម្តែង ដែលនាង មិនបានដឹង ជាមុនសោះ។ ពេលនោះ នាង Paris Hilton បាននិយាយទាំង ទឹកភ្នែក រលីងរលោង និងភ័យខ្លាចថា នេះគឺជារឿង ដែលនាង ភ័យខ្លាចបំផុត ហើយនាងមិនដែល ធ្លាប់ជួបទេ ពីមុនមក  ទោះបីជានាង ធ្លាប់ជិះយន្តហោះ ស្ទើរតែរាល់ថ្ងៃ កាលពីនៅក្មេង ក៏ដោយ។

យ៉ាងណាមិញ នាង Paris បានសរសេរសារ នៅលើបណ្តាញសង្គម Twitter របស់នាងថា «វាជាពេលវេលា ដែលគួរឲ្យភ័យខ្លាច ខ្លាំងបំផុត ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាគិតថា យន្តហោះនោះនឹងធ្លាក់ ហើយយើងទាំងអស់គ្នា (មនុស្សនៅលើយន្ត) នឹងស្លាប់។»៕





សូមទស្សនាវីដេអូខាងក្រោមនេះ៖

\

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]