ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញការចុះផ្សាយព័ត៌មាន ទាំងស្នេហា ផ្អែមល្ហែម រួមជាមួយនិងស្នេហា ប្រះស្រាំ រវាងអ្នកសិល្បៈ ដូចគ្នា មិនដែលដាច់ឡើយ ប៉ុន្តែនៅក្នុងនោះ ក៏មាន ទស្សនិកជនខ្លះ មិនទាន់ដឹងច្បាស់ទេថា តើមាន តារាល្បីៗ រូបណាខ្លះ ដែលស្រលាញ់គ្នា ជាមួយអ្នក សិល្បៈដូចគ្នា ហើយត្រូវដើរ ដល់ផ្លូវបំបែក ស្នេហ៍ទៅវិញ ។

នៅថ្ងៃនេះ គេហទំព័រកម្សាន្ត LookingTODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនាពីរឿងស្នេហាអតីតកាល របស់តារាល្បីៗ ដែលមានធ្លាប់មានទំនាក់ទំនង ស្នេហា ជាមួយអ្នកសិល្បៈដូចគ្នាត្រួសៗ៖

- តារាចម្រៀងស្រីសុភាពរាបសារ ប្រចាំផលិតកម្មថោន កញ្ញា សុគន្ធ នីសា ធ្លាប់មានទំនាក់ទំនង ស្នេហាផ្អែមល្ហែម ជាមួយអ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស លោក សុខ ជំនោរ ប្រមាណជិត១០ឆ្នាំ ។

- តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស កញ្ញ ឱក សុគន្ធកញ្ញា និង លោក រ៉េតធី ដូណា កន្លងមកក៏ធ្លាប់មាន ទំនាក់ទំនងស្នេហា ជាមួយគ្នាដែល ប៉ុន្តែស្នេហានេះត្រូវបានបញ្ចប់ទៅវិញ ព្រោះតែម្តាយរបស់ តារាចម្រៀងស្រីរូបនេះ មិនចង់ឲ្យទាក់ទងគ្នា ។

- ពិធីការិនីចាយសម្រស់ កូនពីរ អ្នកនាង គង់ សុជាតិ បានសម្រេចចិត្តលែងលះ ជាមួយស្វាមីលោក ម៉ៅ សាលភាព អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ។

- ពិធីករឌីជេ រតនា ប្រះស្រាំស្នេហាជាមួយ តារាចម្រៀងរាងតូចច្រឡឹង កញ្ញា សន នាងផល្លីកា ។

-តារាសម្តែង និងជាតារាបង្ហាញម៉ូដ អ្នកនាង ចន ច័ន្ទលក្ខិណា បែកបាក់ជាមួយអតីត តារាសម្តែងចាស់វស្សា លោក យុត្ថារ៉ា ឆានី ។

- តារាសម្តែងវ័យក្មេង ដែលគ្រងតំណែង ជាតួឯកជាបន្តបន្ទាប់ កញ្ញា ភិន សុដាលីស ប្រកាសផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង លោក ប៉ែន តុលា ដោយសារតែភ្លើងប្រច័ណ្ឌ ។

- តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍ MYTV អ្នកមេម៉ាយចាយសម្រស់ អ្នកនាង កែវ នីសា ក៏ធ្លាប់លួចលាក់មានទំនាក់ទំនង ស្នេហាផ្អែមដូចស្ករ ជាមួយតារាសម្តែងបុរសសង្ហារ លឹម ជាឡាយ ។

-តារាសម្តែងរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា និងតារាសម្តែងតួឡប់ៗ លោក ប៉ែន ចំរ៉ុង ។

- តារាសម្តែងស្រីសាច់សរម៉ដ្ឋរលោង កញ្ញា ពេជ្រ អាវីហ្សា ក៏ធ្លាប់បង្កាត់ភ្លើងស្នេហ៍ជាមួយ លោក រ៉េតធី ដូណា ក្រោយពីលោកបានផ្តាច់ចំណងស្នេហ៍ ជាមួយអតីតគូស្នេហ៍ ។

- តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង សុខ ស្រីនាង ធ្លាប់រៀបការតាមប្រពៃណី ជាមួយអតីត តារាចម្រៀង លោក ស៊ី សុវត្ថិ ហើយត្រូវបែកបាក់។

- តារាសម្តែងសាច់សរអ្នកនាង ខៀវ សុខារ៉ាវី ធ្លាប់មានស្នេហា ជាមួយអតីតតារាសម្តែងល្បីឈ្មោះ លោក ស៊ុក សុភា។

- តារាសម្តែងពន្លកថ្មី កញ្ញា វណ្ណ ម៉ូនីកា បានបញ្ចប់ទំព័រស្នេហាផ្អែមល្ហែម ជាមួយអតីតគូស្នេហ៍ ដែលជាអ្នកដឹកនាំសម្ដែង លោក វ៉ាត លីម៉េង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា