រាជធានីភ្នំពេញ ៖ ម៉ូតូ​​សូនិច​ មួយគ្រឿង ​ស៊ីញ៉ូ​​ហើយ​តែ​​អត​់​បត់ ​ស្របពេល​មេឃ​កំពុ​ង​ធ្លាក់​ភ្លៀង​​មើល​គ្នា​​​​អត់​ឃើញ​ផង ​ក៏​ពន្លះ​គ្នា​ជា​មួយ​ម៉ូតូ​គុប​ដួល​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​២​នាក់​​​ កាលពី​វេលា​ម៉ោង​​​១០យប់ថ្ងៃទី​២០ កក្កដា ចំណុច​ផ្លូវ​​លេខ​៥១៦ ​កែង​ផ្លូវ​លេខ​៣១៥ មុខ​ភោជនីយដ្ឋាន​ខម​ហ្វត ស្ថិតក្នុង​សង្កាត់​បឹង​កក់​​២ ខណ្ឌ​ទួល​គោក ។

ប្រភពព័ត៌មាន​​​ពីកន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា ​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹក​ប៊ិច ​មួយគ្រឿង​ជិះគ្នា​២​នាក់ ​ប្រុស​ម្នាក់​ ស្រី​ម្នាក់ ​តាម​ផ្លូវ​លេខ​​​៥១៦ ​ពី​ជើង​ទៅត្បូង ​ចំណែក​ម៉ូតូ​​សូនិច ពណ៌​​ក្រហម ​​​បើក​​ដោយ​បុរស​ម្នាក់ តាម​ផ្លូវ​លេខ​​៥១៦ ពី​ត្បូង​ទៅ​ជើង ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា ​ ខណៈ​មក​ដល់​ចំណុច​ខាងលើ​​ ​មេឃ​កំពុង​ធ្លាក់​ភ្លៀង ​មើល​គ្នា​ពុំ​ឃើញ ម៉្យាង​​ម៉ូតូ​សូនិច​សីុ​ញ៉ូ​អត់​បត់​ធ្វើ​ឱ្យ​ម៉ូតូ​ទាំង​​ពីរគ្រឿង​​​ បុកគ្នា​ចំពី​មុខ​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​អ្នក​​បើក​ម៉ូតូ​សូនិច​ដួលបោកបាក់​ ដៃ​ឆ្វេង ​ចំណែក​​ស្រ្តីមា្នក់​​ដែល​​ជិះពីក្រោយ​ម៉ូតូ​គុប​ដួលរយះ​ក្បាល​​ជង្គង់​ខាង ​ស្តាំ​ ឯ​អ្នក​បើក​ម៉ូតូ​​គុបជ្រុង​រលាត់​ដៃ​ជើង​តិច​តួច​ ។

ក្រោយពេល​កើត​ហេតុ ​អ្នក​​បាក់​​ដៃឆ្វេង ​​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​កាល់​មែ៉ត ​​ចំណែក​ស្ត្រី​រយះ​​ក្បាល​ជង្គង់​ដឹក​ទៅ​ព្យាបាល​នៅ​​មន្ទីរពេទ្យ​​ ដោយខ្លួន​ឯង ។ ​ចំណែក​ម៉ូតូ​ទាំ​ង​ពីរ គ្រឿង​ត្រូវភាគី​ទាំង​សង​ខាង​យក​ទៅ​ជួស​ជុល​រៀងខ្លួន ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]