ខេត្ត​កំពង់​ឆ្នាំង ៖ ​យុវជន​ម្នាក់​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន ដោយ​សារ​តែ​គ្មាន​​លុយ​បន្ត​ការ​សិក្សា និង​គួប​ផ្សំ​ម្តាយ​ស្តី​បន្ទោស​​ផង​​​​​​នោះ ហើយ​បាន​ស្លាប់​​ក្នុង​មន្ទីរពេទ្យ​ខេត្ត​​ កាល​ពីវេលា​ម៉ោង​៤​ទៀប​ភ្លឺ​​ថ្ងៃទី​២៣ កក្កដា បន្ទាប់​ពី​​ក្រុម​គ្រូ​ពេទ្យ​ព្យា​យាម​​ជួយសង្គ្រោះ​ តែ​មិន​បានទទួល​ជោគ​ជ័យ ។ ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​​២២ កក្កដា នៅ​ភូមិ​ចំការ​តាម៉ៅ ​ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ។ យុវជន​គិត​ខ្លី​មាន​ឈ្មោះ​​ឡូត លីហួរ (ហៅ​តុត) ​អាយុ​១៨​ឆ្នាំ ​រស់​នៅ​ភូមិ​កើត​ហេតុ ។ ​

ប្រភព​​ពី​ស្ត្រីជា​ម្តាយ​​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​​កូន​ប្រុស​របស់​គាត់​ដែល​ជា​ជន​រង​គ្រោះ​បានមក​សុំ​ លុយ​ទៅ​ដាក់​ពាក្យ​ប្រឡង​ដើម្បី​រៀន​បន្ត​ តែ​​​គាត់​ប្រាប់ថា ​គ្មាន​លុយ​ទេ​ហើយ​ក៏​ប្រកែក​គ្នា​បន្តិច​​បន្តួច ។ ពេល​នោះ​កូន​ប្រុស​គាត់​បាន​​ជិះ​កង់​ចេញ​ក្រៅ​បាត់​ ទៅ​មិន​ដឹង​ថា​ទៅទី​ណា​​នោះ​ទេ ប៉ុន្តែ​ប្រហែល​​ជាង​១​ម៉ោង​ក្រោយ​​មក​ ស្រាប់តែ​កូន​គាត់​ម្នាក់​ទៀត​ដែល​នៅ​ឯ​ខេត្ត​បាត់​ដំបង​បាន​ទូរស័ព្ទ​​មក​ ប្រាប់​ថា អាតុត​វា​បាន​ទូរស័ព្ទ​​មក​ប្រាប់​ថា វា​ឡើង​លើ​ភ្នំ​ក្រាំង​ដី​មាស ទៅ​លេប​ថ្នាំ​សម្លាប់​ខ្លួន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]