ភ្នំពេញ៖ អតីតតារាចម្រៀងល្បីឈ្មោះ លោក មួន ម៉ារ៉ា រំភើបចិត្ត​ នៅពេលបានទទួលដំណឹងថា ភរិយាជាទីស្រឡាញ់  កំពុងតែពរពោះកូនប្រុស។

តារាចម្រៀងប្រុសម្ចាស់បទ "អូនទៅភ្នំពេញ" រូបនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដោយបានបង្ហោះ រូបថតជា ច្រើនសន្លឹក របស់ភរិយាគាត់ ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅពេលដឹងថា នាងមានផ្ទៃពោះ ហើយជា ពិសេស កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុសទៀតផង ដែលសមតាមបំនងប្រាថា្ន របស់គាត់។​ មិនតែប៉ុណ្ណោះ លោក មួន ម៉ារ៉ា បានសរសេរពាក្យពេជន៍ យ៉ាងរំភើបក្រៃលែងថា​ "រំភើបខ្លាំងណាស់ថ្ងៃនេះ ពិតជាបានដូចបំណងមែន ឃើញអាច្រម៉ក់ ច្បាស់ក្រឡែត បងស្រឡាញ់អូនណាស់ ប្រពន្ធសំលាញ់ និងកូនប្រុស Fly របស់ប៉ា" 

ជាមួយគ្នានោះដែរ ភរិយារបស់គាត់ បានបង្ហាញអារម្មណ៍សប្បាយចិត្ត មិនចាញ់លោក មួន ម៉ារ៉ា ប៉ុន្មានដែរ ដោយបាន បង្ហោះសារយ៉ាងខ្លី ប៉ុន្តែមានន័យថា "ទីបំផុតមើលដឹងហើយ ថាកូន Fly គឺជាកូនប្រុស បំពេញបំណងស្វាមីរបស់ខ្ញុំ បានហើយ ប្តីសម្លាញ់រំភើបពេករហូតហូរទឹកភ្នែក ខ្ញុំមិនដែលឃើញគាត់ចឹងទេ ពីមុនមក ពិតជាសប្បាយចិត្តខ្លាំងណាស់" 

លោក​ មួន ម៉ារ៉ា បានចូលរោងការ ជាមួយនឹង​ ភរិយាដ៏ស្រស់ស្អាតរបស់គាត់ កាលពីដើមខែមីនា ឆ្នាំ ២០១៥ ហើយកាលពីថ្មីៗនេះ ភរិយារបស់គាត់ ក៏កំពុងតែពរពោះកូនប្រុសម្នាក់ ដែលជាចំនងដៃ អាពាហ៍ពិពាហ៍ ដ៏ពិសេសមួយសម្រាប់ពួកគេ៕



រូបថត កូនក្នុងផ្ទៃរបស់ភរិយា លោកមួន ម៉ារ៉ា





លោក មួន ម៉ារ៉ា​ និងភរិយា

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]