ដឹងទេថា កម្មវិធីដែលមានក្នុងទូរសព្ទ Lumia ដែលទើបអាប់ដេត (Update) ថ្មីៗមួយចំនួន ក៏អាចជួយឲ្យមាន អារម្មណ៍ ស្រស់ស្រាយ  ជួយជំរុញឲ្យអ្នកមានស្មារតីល្អ ពេលបំពេញការងារ  គ្មានភាពស្មុគស្មាញ ហើយក៏អាច ជួយជំរុញឲ្យអ្នក អាចមានសុខភាពល្អ ពេលបំពេញការងារ នៅការិយាល័យផងដែរ។

ដូច្នេះ ថ្ងៃនេះ អ្នកអាចមកស្គាល់ កម្មវិធីមួយចំនួន ដែលអ្នកអាច ប្រើនៅកន្លែងធ្វើការ ដើម្បីទទួលបានអារម្មណ៍ ស្រស់ថ្លាដូចខាងក្រោម៖

 


១. កម្មវិធី Water Log ជួយរក្សាជាតិទឹកក្នុងរាងកាយ៖

ជាប់រវល់បំពេញការងារ និងអស់កម្លាំងតែងតែចង់ពិសា កាហ្វេនិងភេសជ្ជៈប៉ូវកម្លាំង ដែលសំបូរជាតិស្ករ និងភ្លេចពិសាទឹក ដែលអាចប៉ះពាល់ ដល់សុខភាពមែនទេ ។ ប៉ុន្តែ កម្មវិធី Waterlog  របស់ទូរសព្ទ Lumia អាចឲ្យអ្នកតាមដានកំរិតជាតិទឹក  និងបញ្ជាក់ប្រាប់ឡើងវិញ នូវកំរិតទឹក ដែលអ្នកត្រូវផឹក ជារៀងរាល់ថ្ងៃ ដែលជាពិសេសមានប្រយោជន៍ បំផុតពេលអ្នកកំពុងធ្វើការងារ ។

២. ស្តាប់តន្ត្រី ជំរុញការងារឲ្យកាន់តែប្រសើរ ៖

ចំពោះកន្លែងការងារមួយចំនួន ក៏អនុញ្ញាតឲ្យអ្នកអាចស្តាប់តន្ត្រី ពេលបំពេញការងារ ដើម្បីបន្ធូរអារម្មណ៍ និងជំរុញផលិតកម្មការងារ ដូច្នេះ កម្មវិធី Xbox Music  ក្នុងទូរសព្ទ Lumia ជាជម្រើសល្អសំរាប់អ្នក ដើម្បី ទាញយក បទចម្រៀងថ្មីៗ ដែលអ្នកពេញ ចិត្តរាប់រយបទ និងបង្កើតជា Playlist និង អាល់ប៊ុមបានផងដែរ ។

៣. ហាត់ប្រាណតម្រង់ខ្នង ចង្កេះ នៅកន្លែងធ្វើការ៖

តើអ្នកដឹងទេ អ្នកក៏អាចហាត់ប្រាណ តម្រង់ខ្នង ចង្កេះពេលបំពេញការងារមុខ កុំព្យូទ័រផងដែរ ? កម្មវិធី Health & Fitness របស់ទូរសព្ទ Lumia នឹងបង្ហាញអ្នកពី លំហាត់ប្រាណមួយចំនួន ដែលអ្នកអាចធ្វើ ដើម្បីកាត់បន្ថយស្ត្រេស៍ ពេលបំពេញការងារ កាច់ខ្នង ចង្កេះ ដោយមិនបាច់ ចាកចេញ ពីកៅអីអង្គុយធ្វើការ។ កម្មវិធីនេះ ក៏មាន របៀបហាត់ ប្រាណលើសពី ១,០០០ របៀបផងដែរ ជួយឲ្យអ្នកអាច រៀនហាត់បាន ដើម្បីទទួលបានសុខភាពល្អ។

៤. ស្វែងយល់ពី អាកាសធាតុ៖

ពេលកំពុងការងារ ត្រូវចេញទៅខាងក្រៅ និងរកពេលណាត់ជួបជាមួយ អតិថិជន ប៉ុន្តែមានកង្វល់បញ្ហាអាកាសធាតុ ពេលនេះ នឹងអស់បញ្ហា ជាមួយ កម្មវិធី Weather App ដែលអាចធ្វើការ Install លើ Window 8.1 អាចបង្ហាញពី លក្ខខណ្ឌអាកាសធាតុ និងលើសពីនេះ អ្នកក៏អាចកំណត់អំពី រយៈពេល កាន់តែច្បាស់លាស់ តាមស្ថានភាព អាកាសធាតុប្រចាំថ្ងៃ។

៥. លេងហ្គេម៖
អ្នកស្រាវជ្រាវរកឃើញថា សកម្មភាពទាក់ទង នឹងការប្រកួតប្រជែងប្រាជ្ញា អាចជួយការពារប្រឆាំង នឹងជំងឺវង្វេងនៅពេលមានវ័យចំណាស់ ។ ដូច្នេះអ្នក អាចចំណាយម៉ោងសំរាក ៥នាទី ក្រោយពេលបំពេញការងារ ដើម្បីបន្ធូរអារម្មណ៍ ដោយសប្បាយជាមួយ ហ្គេមកំសាន្ត ដ៏ច្រើន និងសំបូរបែប របស់ទូរសព្ទ Lumia ដែលមាន នៅក្នុង Windows Phone App store  ក្នុងទូរសព្ទរបស់អ្នក ៕

កែសម្រួលដោយ៖ ទីន

ប្រភព ៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]