អាស៊ែបៃហ្សង់៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង បណ្តាលឲ្យកីឡាការិនីហែលទឹក វ័យ ១៥ឆ្នាំម្នាក់ អាចក្លាយជាជនពិការ ដោយសារតែ ឡានក្រុងមួយគ្រឿង បានបើកជ្រុលមកបុក ក្រុមកីឡាករហែលទឹក ក្នុងពេលកំពុងដើរលើដងផ្លូវ។



យោងតាមប្រភពព័ត៌មាន បានឲ្យដឹង ហេតុការណ៍នេះ បានកើតឡើង ក្នុងកីឡដ្ឋានមួយកន្លែង ក្នុងប្រទេសអាស៊ែបៃហ្សង់។ តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា ឡានក្រុងមួយគ្រឿង បានបើកក្នុងល្បឿនលឿន បុកចំក្រុមកីឡាករ ធ្វើឲ្យកីឡាការិនីវ័យ ១៥ឆ្នាំម្នាក់ ត្រូវពេញទំហឹង បណ្តាលឲ្យនាង ដេកសន្លប់លើដីតែម្តង។


នាង Sahinovic ជាកីឡាការិនី ហែលទឹកវ័យ ១៥ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ

ប្រភពដដែល បានឲ្យដឹងថាហេតុការណ៍នេះ បណ្តាលកីឡាការិនី បីរូប ដែលនឹងត្រូវទៅប្រកួតក្នុងកីឡាអឺរ៉ុប (European Games)  រងរបួស។ ក្នុងនោះនាង Sahinovic  ដែលដេកសន្លប់លើដី បានរងរបួសធ្ងន់ធ្ងរជាងគេ ដោយត្រូវ បាក់ឆ្អឹងច្រើនកន្លែង ហើយពេលនេះ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។

ចំណែក អ្នកបើកបរ ដែលបង្កហេតុ ត្រូវបានប៉ូលិស ឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ ហើយព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មូលហេតុបណ្តាល មកពី អ្នកបើកបរស្រវឹងស្រា។

គួរបញ្ជាក់ដែរថា កីឡាការិនីរងគ្រោះ នឹងមិនអាចចូលរួមក្នុងការប្រកួតកីឡាអឺរ៉ុប ដែលនឹងបើកការប្រកួត នាពេលខាងមុខបានទេ ដែលនឹងមាន ប្រទេស ៣៥ ក្នុងតំបន់អឺរ៉ុប៕




សកម្មភាពពេល ឡានក្រុង បើកជ្រុលមកបុក កីឡាករកំពុងតែដើរ

ទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]