ភ្នំពេញ ៖ រថយន្ដកាមរីឆ្លាមមួយគ្រឿង បែក កង់មុខជ្រុលបុករះកៀរ របងវិទ្យាល័យជម្ពូវ័ន្ដ អស់ចំនួនជាង ១០ផ្ទាំង ខូចខាតបន្ដិចបន្ដួច ចំណែក ឯរថយន្ដវិញ ត្រូវរង ការខូចខាតថ្ពាល់ខាងមុខផ្នែក ខាងស្ដាំទាំងស្រុង បន្ទាប់ពីកើតហេតុត្រូវបាន គណៈកម្មការសាលារៀនចេញមុខមកដោះស្រាយ រួច ហើយសម្រុះសម្រួលឱ្យម្ចាស់ រថយន្ដជួលជុល របងសាលាជូន និងយករថយន្ដទៅជួលជុល ដោយខ្លួនឯង ហេតុការនេះកើតឡើងកាលពី វេលាម៉ោង១១និង៥០នាទី ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ដ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុន ពេលកើតហេតុគេឃើញរថយន្ដ ដែលបង្កឱ្យមាន គ្រោះថ្នាក់នេះ បើកចេញមកពីត្បូងទៅជើងក្នុង ល្បឿន លុះមកដល់ ចំណុចកើតហេតុស្រាប់តែបែក កង់មុខមួយចំហៀងខាងស្ដាំ ក៏រ៉េចង្កូតទៅបុកនិង កៀរបងសាលាអស់ចំនួន ជាង១០ផ្ទាំង បណ្ដាលឱ្យរបើកថ្នាំរបង និងបែកដាច់ បង្គោលរបងជា ច្រើន ចំណែកឯរថយន្ដរងការខូចខាតផ្នែកខាង មុខចំហៀង ដាច់កង់ ខ្ទេចតែម្ដង ។

សាក្សីបានបន្ដទៀតថា បន្ទាប់ពីកើតហេតុ ភាគីសាលាបានចេញ មកឃាត់រថយន្ដនិងធ្វើការ សម្របសម្រួលគ្នា ដោយតម្រូវឱ្យម្ចាស់រថយន្ដ ជួលជុលរបងសាលាឱ្យវិញ និងរថយន្ដត្រូវម្ចាស់ រថយន្ដយកហៅរថយន្ដស្ទូច ស្ទូចយកទៅជួល ជុលដោយខ្លួនឯង។

រថយន្ដដែលបុករះរបងវិទ្យាល័យនោះម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2F-2368 បើកបរដោយបុរសម្នាក់ឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ជាង៣០ឆ្នាំ មានមុខ របរគក់ជេរថយន្ដ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]