គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបានធ្វើអោយរថយន្តមួយគ្រឿងដាច់ ជា ២ កំណាត់ ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺ អ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ។

ដោយយោងទៅតាមគេហៈទំព័រព័ត៌មាន orange ចុះផ្សាយនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅក្នុងតំបន់ Swietokrzyskie ប្រទេស Poland ដែលបានបង្កឡើងដោយរថយន្តម៉ាក Chevrolet Aveo បើកទៅបុកចំពាក់កណ្តាលរថយន្ត Peugot 205 ឡើងដាច់ជា ២ កំនាត់។ គួរបញ្ជាក់ផងដែរថា អ្នកបើកបររថយន្ត Peugot 205 មានអាយុ ៣៩ ឆ្នាំត្រូវបានគ្រូពេទ្យដឹកទៅ សង្គ្រោះបន្ទាន់ ហើយក្រុមសង្គ្រោះបាននិយាយថា គាត់ពិតជាមានសំណាងខ្លាំងណាស់ដែល មិនស្លាប់។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]