សិង្ហបុរី៖ ក្រោយទទួលបានកៅអី នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ត រួចហើយ ក្រុមបាល់ទាត់ ជម្រើសជាតិ មីយ៉ាន់ម៉ា នឹងទុកកីឡាករ សំខាន់ៗ មួយចំនួន ឲ្យសំរាក នៅការប្រកួត ចុងក្រោយ ក្នុងពូល A របស់ពួកគេ ជាមួយនឹងក្រុមជម្រើសជាតិ កម្ពុជា នៅកីឡដ្ឋាន Jalan Besar នាម៉ោង៧ និង៣០ នាទី យប់នេះ។


លោក Kyi Lwin (ស្តាំ) គ្រូបង្វឹកមីយ៉ាន់ម៉ា កំពុងពន្យល់កូនក្រុម របស់ខ្លួន

ក្នុង៣ប្រកួត របស់មីយ៉ាន់ម៉ា ពួកគេទទួលបាន ៩ពិន្ទុ ដោយយកឈ្នះក្រុម ខ្លាំងឥណ្ឌូនេស៊ី ម្ចាស់ផ្ទះសិង្ហបុរី និងក្រុមបាតតារាង ហ្វីលីពីន។ “ពួកយើងនឹងទុកកីឡាករ មួយចំនួនឲ្យសំរាក នៅក្នុងការប្រកួត ទល់នឹងក្រុមជម្រើសជាតិកម្ពុជា។ កីឡាករស្នូលរបស់យើង មានការនឿយ ហត់យ៉ាងខ្លាំង ក្រោយលេង ជាច្រើនប្រកួត ដូច្នេះដោយសារតែ យើងឆ្លងផុត វគ្គជំរុះក្នុងពូល រួចទៅហើយ យើងនឹងទុកពួកគេ សំរាប់លេង វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ត”។

ខ្ញុំជឿជាក់ថា មីយ៉ាន់ម៉ានឹងនៅតែ ជាបេក្ខភាពដណ្តើម មេដាយមាស ដូចដែលយើង បានប្តេជ្ញាតាំងពីមុន ព្រឹត្តការណ៍ស៊ីហ្គេម បានចាប់ផ្តើម។” លោក Kyi Lwin គ្រូបង្វឹកមីយ៉ាន់ម៉ា បានប្រាប់យ៉ាងដូច្នេះ។

កីឡាករដែល អាចនឹងមិនចូលលេង ក្នុងការប្រគួត ជាមួយនឹងនឹងកម្ពុជា នៅយប់នេះ មានដូចជា Thura Shine, Ye Ko Oo និងកីឡាករ Naing Kaung Sat ជាដើម។

ការប៉ះជាមួយនឹងកម្ពុជា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ត្រូវការតែស្មើប៉ុណ្ណោះ ដើម្បីធានាតំណែង កំពូលតារាង នៅពូល A ដើម្បីជួបជាមួយ ក្រុមលេខ២ ដែលមកពី ពូល B នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ត។

លោក Kyi Lwin បានបន្ថែមថា មីយ៉ាន់ម៉ា គឺជាក្រុមខ្លាំង ដែលអាចយកឈ្នះ លើគ្រប់គូប្រកួត ដើម្បីបង្កើតកំណត់ត្រាល្អ បំផុតនៅក្នុងពូល៕


កីឡាករ កែវ សុខផេង របស់កម្ពុជាក្នុងការប្រកួតជាមួយហ្វីលីពីនពេលកន្លងមក


កីឡាករកម្ពុជាសំដែងការរីករាយក្រោយស៊ុតបញ្ចូលទីហ្វីលីពីន


ក្រុមជម្រើសជាតិមីយ៉ាន់ម៉ានាការប្រកួតនាពេលកន្លងមក


កីឡាករមីយ៉ាន់ម៉ា សំដែងការអរគុណចំពោះក្រុមអ្នកគាំទ្ររបស់ខ្លួន

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]