បរទេស៖ និស្សិតស្រីសាកលវិទ្យាល័យម្នាក់ បានសរសេរ តែងសេចក្តីផ្ទាល់ខ្លួន និងចែករំលែករូបថត បង្ហាញពីរូបរាង្គកាយ របស់នាង ដែលពោរពេញទៅដោយរោមជាច្រើន ដូចជារោមក្លៀក រោមជើងជាដើម តែនាងបានប្រាប់ថា រោមទាំងនោះ វាមិនបានប៉ះពាល់ដល់ ការទាក់ទាញចិត្ត បុរសៗ នោះទេ។


នាង Yasmin Gasimova

នាង Yasmin Gasimova អាយុ ១៩ឆ្នាំ ធ្លាប់ត្រូវបាន សង្សារពីមុន បង្ខំឲ្យនាងកោររោម និងបកវាដោយក្រមួន ប៉ុន្តែក្រោយមក ពួកគេក៏បានយល់ព្រម តាមការសម្រេចចិត្ត របស់នាង ដោយបណ្តោយឲ្យ រោមទាំងនោះ ដុះឡើងទៅតាម ធម្មជាតិរបស់វា។

នាង Yasmin បាននិយាយថា៖ "មិត្តប្រុស រយៈពេលវែងរបស់ខ្ញុំ ជាទូទៅពួកគេ មិនបានទើសទាល់ នឹងរោមលើរាង្គកាយ របស់ខ្ញុំនោះទេ ហើយនៅពេលដែល ខ្ញុំណាត់ជួបនរណាម្នាក់ ខ្ញុំតែងតែបង្ហាញវា ឲ្យគេបានឃើញ តាំងពីដំបូងតែម្តង ដើម្បីបង្ហាញថាខ្ញុំជានរណា"។ 

នាងបាន និយាយទៀតថា៖ "ខ្ញុំធ្លាប់មានទំនាក់ទំនង ជាមួយនឹងមិត្តប្រុសម្នាក់ រយៈពេល ៣ឆ្នាំកន្លះ ប៉ុន្តែគេមិនដែល ប្រាប់ខ្ញុំឲ្យកោររោម នោះទេ។ មានរោម នៅលើរាង្គកាយ គឺវាមិនបានធ្វើឲ្យខ្ញុំ បាត់បង់ភាពស៊ិចស៊ីនោះទេ ហើយប្រសិន បើមាននរណាម្នាក់ បាននិយាយថា រោមទាំងនោះអាក្រក់ ខ្ញុំនឹងឆ្លើយតបទៅវិញថា វាមិនអាក្រក់នោះទេ"៕

ប្រភព lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]