ខេត្តពោធិ៍​សាត់​ ៖ ​ប្តី​ប្រពន្ធ​​ពីរនាក់​បាន​ជិះ​​ម៉ូតូ​បុក​​គោ​យន្ត​ដួល​លើ​ថ្នល់ បណ្តាល​ឱ្យ​​​ប្តី​បាក់​ជើង​ម្ខាង ​ឯ​ប្រពន្ធ​ត្រូវ​រថយន្ត​​មួយ​​គ្រឿង​មក​ពី​មុខ​បុក​ជាប់​កាង​អូស​លើ​ផ្លូវ​ កៅស៊ូ​ចម្ងាយ​ប្រហែល​១.០០០​ម៉ែត្រ ទើប​ធ្លាក់​ ​បណ្តាល​​ឱ្យ​​ដាច់​រយះ​សាច់​ ដាច់​​ឆ្អឹង​ជំនីរ ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង ។ ​គ្រោះថ្នាក់​ចរា​​ចរណ៍​​នេះ បាន​កើតឡើង​​លើ​ផ្លូវ​កៅស៊ូ​ទៅ​ស្រុក​ភ្នំ​ក្រវាញ ​ត្រង់​ចំណុច​ភូមិ​​ទួល​​ក្រួស សង្កាត់​​ចំរើន​ផល ក្រុង​ពោធិ៍​សាត់ កាល​ពីថ្ងៃទី​១៨ កក្កដា ​២០១២ វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ។

​ប៉ូលិស​ចរា​ចរ​ក្រុង​ពោធិ៍​សាត់ ឱ្យ​ដឹងថា ជន​រង​គ្រោះ​ជា​ប្រពន្ធ​​ដែល​​ស្លាប់​​​ឈ្មោះ​តូច​ សុខ​ជា អាយុ​៣០​ឆ្នាំ ​មាន​ផ្ទៃពោះ ឯ​ប្តី​ឈ្មោះ​យីម អាយុ​៣១​ឆ្នាំ បាក់​ជើង​ម្ខាង​របួស​យ៉ាងធ្ងន់​ធ្ងរ។ ទាំង​ពីរ​​នាក់​​រស់​នៅភូមិ​ស្ទឹង​តូច សង្កាត់​​រលាប ក្រុង​ពោធិ៍​សាត់ ​ជិះ​ម៉ូតូ​ម៉ាកឌ្រីម​ C125 ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០០៨ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ជិះ​ម៉ូតូ​បុក​គោ​​យន្ត​ដួល​ រថយន្ត​មក​ពី​មុខ​កិន​​​ប្រពន្ធ​មាន​ផ្ទៃពោះ​​ស្លាប់​ ប្តី​បាក់​ជើង

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]