ចិន៖ កាលពីថ្មីៗនេះ តារាស្រីដ៏ល្បីឈ្មោះ Fan Bingbing  ហ៊ានបើកចំហរ ពីចំណងស្នេហ៍ ជា សារធាណៈហើយ ដែលបានស្រឡាញ់គ្នា ជាមួយនឹង តារាសម្តែង Li Chen បន្ទាប់ពីមាន ពាក្យ ចចាមអារ៉ាម ឥតឈប់ឈរ អំពីនាងរួចមក។

យោងតាម គេហទំព័របរទេសមួយ បានឲ្យដឹងថា  លោក Li Chen បានបង្ហោះរូបគាត់ និងនាង BingBing ចូលក្នុងបណ្តាញសង្គមចិន Weibo ដោយបាន សរសេរ ពាក្យពេចន៍សាមញ្ញមួយថា "ពួកយើង"។ ហើយនាង Fan Bingbing  ក៏បានចែករំលែក រូបថតមួយនោះ ក្នុង គណនីរបស់នាង បន្តផងដែរ។ នេះជាលើកទីមួយហើយ ដែលតារាស្រីកំពូលរូបនេះ ហ៊ានបង្ហាញ ពីចំណងស្នេហារបស់នាង ជាសារធាណៈ ក្រោយពីនាង ចូលប្រឡូក ក្នុងសិល្បៈ អស់រយៈពេល១៨ឆ្នាំ។

ជាមួយគ្នានោះដែរ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ ក៏បានធ្វើឲ្យ មិត្តភក្កិរួមអាជីពសិល្បៈមួយចំនួន ជូនពរ ទៅដល់នាង Fan Bingbing  និងលោក Li Chen ផងដែរ។ ហើយសម្រាប់ ក្រុមគ្រួសារនាង Fan Bingbing  គឺពិតជាសប្បាយរីករាយ យ៉ាងក្រៃលែង ដែលជម្រើសរបស់នាង គឺជា លោក Li Chen បែបនេះ។

គួរបញ្ជាក់ផងដែរថា  គូស្នេហ៍មួយគូនេះ បានចាប់ផ្តើមទាក់ទងគ្នា តាំងពីពួកគេ បានសម្តែងរួមគ្នា ក្នុងខ្សែភាពយន្តភាគ ដ៏ល្បីមួយ គឺរឿង "Empress of China"៕





នាង Fan Bingbing  និងលោក Li Chen

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]