ខេត្តប៉ៃលិន ៖ បុរសពីរនាក់រងរបួសធ្ងន់សន្លប់បាត់ស្មារតី ខណៈជិះម៉ូតូអត់មានភ្លើងនៅពេលយប់ទៅបុកគូទរថយន្ត១គ្រឿង ដែលកំពុងចតនៅចិញ្ចើមថ្នល់ កាលពីវេលាមោ៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ កក្កដា នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចខាងលិចផ្សារប៉ាងរលឹមប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ជនរងគ្រោះទី១-ឈ្មោះ អៀន សុខពេជ្រ អាយុ២៥ឆ្នាំ ជាកសិកររងរបួសបាក់ដៃខាងស្តាំ សន្លប់នៅនឹងកន្លែង ទី២-ឈ្មោះ ឃ្លោក សុធា អាយុ៣៤ឆ្នាំ ជាកសិករ រងរបួសបែកក្បាលផ្នែកខាងក្រោយ សន្លប់បាត់ស្មារតី ដេរ៨ថ្នេរ និងរយះជើងខាងស្តាំ ។អ្នកទាំងពីររស់នៅភូមិកើតេហតុខាងលើ ។
ឈ្មោះ ឃ្លោក សុធា បានឱ្យដឹងថា មុនពេលកើតហេតុពួកខ្លួនទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាក្នុង ទិសដៅពីកើតទៅលិច បម្រុងទៅទិញម្ហូបនៅផ្សារប៉ាងរលឹម លុះមកដល់ចំណុចកើតហេតុដោយសារម៉ូតូចាស់ អត់មានភ្លើង ហើយស្របពេលដែលរថយន្តមួយគ្រឿង បានចតនៅចិញ្ចើមផ្លូវហើយអត់មានដាក់សញ្ញាសម្គាល់ទៀត ស្រាប់តែម៉ូតូកំពុងតែបើកលឿន ហើយមើលផ្លូវមិនឃើញក៏បុកគូទរថយន្ត បណ្តាលឱ្យដួលបោលទៅនឹងថ្នល់ បាក់ដៃនិងបែកបក្បាលសន្លប់តែម្តង ហើយត្រូវបានអ្នកជិតខាងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត ។ ដោយឡែករថយន្តបានបើកគេចបាត់ ។
ប្រភពពីសាក្សីឱ្យដឹងថា អ្នកបើកម៉ូតូទាំងពីរនាក់បានផឹកស្រវឹងស្រឿងៗផងដែរ ទើបបានជាហ៊ានបើកម៉ូតូពេលយប់ដោយអត់មានភ្លើង បើទោះជា ហាមប្រាមយ៉ាងណាក៏មិនស្តាប់ ។ គូររំលឹកដែរថា គ្រប់អ្នកបើកបររថយន្តនិងទោចក្រយានយន្ត គប្បីពិនិត្យមើលភ្លើងស៊ីញ៉ូ និងត្រូវមានភ្លើងបំភ្លឺជានិច្ច ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]