ខេត្ត​កណ្តាល ៖ បុរស​កំសត់​ម្នាក់​រួម​ជា​មួយ​កូន​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ បាន​ធ្វើ​ដំណើរ​​ពី​ខេត្ត​កំពង់​ចាម ​មក​ឃុំ​ស្វាយ​រលំ ស្រុក​​ស្អាង ដើម្បី​ស្វែង​រក​​ប្រពន្ធ​ជា​ទី​ស្រឡាញ់​​របស់​ខ្លួន​ដែល​បាន​ចាក​ចោល​​ពី​ ផ្ទះ​​ថា មក​ធ្វើ​ជា​កម្ម​ការិនី​​រោងចក្រ​នៅ ឃុំ​ស្វាយ​រលំ ប៉ុន្តែ​​អស់​​រយៈ​​ពេល​២​ឆ្នាំ មក​ហើយ ​មិន​ឃើញ​​វិល​ត្រឡប់​​ទៅ​ជួប​ក្រុម​គ្រួសារ​វិញ ។

ដោយ​ការ​ធ្វើ​ដំណើរ​​អស់​កម្លាំង​​ព្រម​ទាំង​​មិន​មាន ​​កន្លែង​​ស្នាក់​នៅត្រឹមត្រូវ​​ និង​ហូប​​ចុក​មិន​បាន​​គ្រប់​គ្រាន់​​រយៈ​​ពេល​៣​ថ្ងៃ​ក្នុង​ការ​​ដើរ​ស្វែង ​រក​​ប្រពន្ធ​​តាម​​រោង​ចក្រ​​នោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៩ កក្កដា ​បុរស​កំសត់​​បាន​កើត​​រោគ​ខ្យល់​គរ​​ដួល​​សន្លប់​​មួយ​សន្ទុះ​​នៅ​ក្បែរ​​ រោង​ចក្រ​យ៉ុង​វា​ចាស់​ ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្តាល ​ប៉ុន្តែ​​ត្រូវ​​បាន​​គេ​ជួយ​​សង្គ្រោះ​​ទាន់​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]