រាជធានីភ្នំពេញ ៖ លោកអេឡិច ចិន្ត្រា និងកញ្ញាធី ណាតា ជាដៃគូសម្តែងថ្មី បន្ទាប់ពីដៃគូសម្តែង ចាស់របស់លោកចិន្ត្រា អ្នកនាងឆៃ លី ដាឡែន រៀបការរួច។ ខណៈកំពុងទាក់ទាញការ ចាប់អារម្មណ៍មិនទាន់បាន ប៉ុន្មានខែផងនោះ ស្រាប់តែកញ្ញាធី ណាតា បញ្ជាក់ថាចាប់ពីពេលនេះតទៅ នឹងមិនមានការសម្តែង រួមគ្នារវាងនាង និងលោកអេឡិច ចិន្ត្រា នៅលើឆាកតន្ត្រីដូចមុនទៀតឡើយ ។

កញ្ញាធី ណាតា ជាប្អូនស្រីជីដូនមួយ របស់នាងឆៃលី ដាឡែន ទើបត្រឡប់មកពីសម្តែងនៅប្រទេសជប៉ុនវិញ ដោយបានចាក ចេញពីកម្ពុជាអំឡុងមុនពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។  ដំណើរចេញទៅសម្តែង នៅប្រទេសជប៉ុននោះធី ណាតា រួមសម្តែងជាមួយ លោកអេឡិច ចិន្ត្រា នាងឆៃលី ដាឡែន នាងយ៉ាយ៉ា និងស្វាមីរបស់ នាងឆៃលី ដាឡែន ធ្វើឱ្យវេទិកាសម្តែងជូន ជនរួមជាតិខ្មែររស់នៅទីនោះបានសប្បាយរីករាយ។

ទោះបីជាយ៉ាងណាក៏ដោយ កញ្ញាធី ណាតា ដែលកំពុងតែទទួលបានភាព លេចធ្លោជាមួយលោកអេឡិច ចិន្ត្រានោះ ស្រាប់តែក្រោយពេលមក ដល់ស្រុកកំណើតវិញបែកផ្លូវគ្នា ដោយមិនចាប់ដៃគូគ្នា សម្តែងទៀតឡើយ។ មូលហេតុនេះហើយ ធ្វើឱ្យអ្នកដែលតាមដានសកម្មភាព នៃដៃគូពីរដួងនេះងឿង ឆ្ងល់មិនតិចទេ ។

កញ្ញាធី ណាតា តារាចម្រៀងសម្បុរស្រអែម ស្រស់បញ្ជាក់កាលពីពេល ថ្មីៗនេះថា តាំងពីនាងវិលពីសម្តែង នៅប្រទេសជប៉ុនវិញមកមិនសូវជាបានបង្ហាញវត្តមាន នៅតាមកញ្ចក់ទូរទស្សន៍ទេ ព្រោះតែវល់ជាមួយកិច្ចការក្រៅ សិល្បៈដោយនាងទើបតែចាប់ផ្តើម ដំណើរការ ។ នាង ណាតាពង្រឹងមុខជំនួញឱ្យល្អសិនដើម្បីរក្សាជំហរដើរទៅមុខបានប្រសើរជាងនេះ ។ រវាងណាតានិងលោកអេឡិចចិន្ត្រា ប្រហែលជាត្រូវឈប់ចាប់ដៃគូសម្តែងជាមួយគ្នាមួយរយៈ ឬអាចទាំងស្រុងដោយសារតែរវល់ការងារ រៀងៗខ្លួនមិនអាចបន្តទៅទៀតបាន ចៀសវាងមានពេលតិចហាត់សម្តែងមិនបានល្អ ។

ម្យ៉ាងមកពីណាតាចាប់មុខរបរលក់ ផលិតផលនាំមកពី ប្រទេសអូស្ត្រាលី ដូច្នេះមមាញឹកផងនោះ ទើបមិនសូវទទួលបាន ការឡើងសម្តែង។ ក្នុងពេលដែលណាតា ចាត់ចែងការងារលក់ផលិតផលមកពីប្រទេស អូស្ត្រាលីបានប្រសើររួចរាល់ ប្រហែលជានាងនឹង ងាកមកអាជីពសម្តែងវិញ ព្រោះថា ទឹកចិត្តស្រឡាញ់សិល្បៈនៅតែមាន មិនអាចបោះបង់បានទេ ស្របពេលដែលនាង កំពុងតែមានការចាប់ផ្តើមទទួលស្គាល់ជា បណ្តើរៗនោះ ។

តារាសម្តែងកំពុងតែសាកល្បង លក់ផលិតផលនាំមកពី ប្រទេសអូស្ត្រាលីធី ណាតា ឱ្យដឹងថា ទោះជាយ៉ាងណាក្តី នាងនៅតែសម្តែងសិល្បៈ។ ក្នុងឆ្នាំនេះបន្ទាប់មកពីសម្តែងនៅ ប្រទេសជប៉ុននាងមានគម្រោងទៅ ប្រទេសអូស្ត្រាលីសម្តែងសាជាថ្មីទៀត នាពេលប៉ុន្មានខែខាងមុខ ។ នៅទីនោះណាតាធ្លាប់ទៅសម្តែងដែរ ហើយមានអ្នកគាំទ្រច្រើនទើបមាន អ្នកធានាឱ្យនាងទៅសម្តែងជាថ្មីទៀត ។

នៅពេលសួរថា កំពុងតែមានគេចាប់ផ្តើមខ្លាំង ពីរឿងចាប់ដៃគូសម្តែងជាមួយអេឡិច ចិន្ត្រា ហើយស្រាប់តែបែក ផ្លូវគ្នាវិញបែបនេះ តើនឹកស្តាយទេ ? ណាតានិយាយថា «អាចមាន ខ្លះៗដែរ ព្រោះយើងទាំងពីរនាក់ ក៏មានលក្ខណសម្បត្តិធ្វើឱ្យគេចាប់អារម្មណ៍ ប៉ុន្តែអាចមកពីរវល់រៀងខ្លួនក៏ថាបាន ណាមួយពួកយើងក៏អាចសម្តែង ដោយមិនបាច់ចាប់ដៃគូក៏បាន ព្រោះថា ធ្វើបែបនេះអាចបញ្ជាក់ថាយើង មានដៃគូក៏អាចសម្តែងបាន មិនមានដៃគូក៏អាចធ្វើបាន» ។ ទោះជាយ៉ាងណា ក៏ដោយធីណាតា រំពឹងថា ទស្សនិកជននៅតែគាំទ្រការ សម្តែងរបស់នាងបន្តទៀត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]