តៃវ៉ាន់៖ តារាសម្តែងស្រីតៃវ៉ាន់ Xiao Zhen បានសារភាពថា នាងស្ទើរតែចង់ សម្លាប់ខ្លួន នៅពេលនាង បានដឹងរឿងក្បត់ របស់អតីតស្វាមី របស់នាង។

នាង Xiao Zhen បានទាក់ទងជាមួយនឹង គ្រូពេទ្យកែសម្ផស្សម្នាក់ លោក Li Jinliang នៅក្នុងឆ្នាំ២០០៧  ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ របស់ពួកគេ រយៈពេល៧ឆ្នាំ មានការរកាំរកូស ជាមួយគ្នា ដោយសារតែ លោក Li Jinliang បានលួចក្បត់នាង ទៅដល់១៤ដង ឯណោះ។

ក្នុងកម្មវិធីមួយ កាលថ្មីៗនេះ Xiao Zhen បានប្រកាស ប្រាប់ទស្សនិកជនថា មុនពេលរៀបការ នាងបានដឹងច្បាស់ ជាមុនហើយថា ស្វាមីរបស់នាង មិនស្មោះត្រង់ នឹងនាងនោះទេ ហើយនាងសង្ឃឹមថា គាត់នឹងកែប្រែ បន្ទាប់ពីរៀបការរួច។ ប៉ុន្តែទោះជាយ៉ាងណា លោក Li Jinliang មិនបានកែទម្លាប់ រឿងចែចង់ស្រីៗនោះទេ ថែមទាំងពេលខ្លះ គាត់បាន ថតរូប ជាមួយស្រីទៀតផង។ ដូច្នេះចុងក្រោយនាង ក៏សម្រេចចិត្ត បោះបង់ ជីវិតអាពាហ៍ពិពាហ៍ របស់នាង ជាមួយស្វាមី។

ជាមួយគ្នានោះដែរ តារាស្រីរូបនេះ បានបង្ហើបឲ្យដឹងបន្ថែមថា មានពេលមួយ ក្រោយនាងបានដឹង រឿងផិតក្បត់ របស់អតីតស្វាមី របស់នាង នាងបានគិតថា នឹងប្រុងលោតសម្លាប់ខ្លួន ពីយ៉រមុខផ្ទះ ប៉ុន្តែសំណាងល្អ បានកូនស្រីរបស់នាង ហៅឈ្មោះរបស់នាង ហើយក៏បានជួយ សង្រ្គោះជីវិតនាងតែម្តង។

ជាចុងក្រោយ នាងសូមលើកទឹកចិត្ត ទៅដល់មនុស្សរាល់គ្នា កុំឲ្យចុះចាញ់នឹងឧបសគ្គ ដែលជាបញ្ហា ក្នុងជីវិតឲ្យសោះ។ នាងនិយាយថា៖ «នៅពេលណា ដែលយើងនៅមានដង្ហើម នោះក្តីសង្ឃឹម នៅតែមាន។ រឿងអាក្រក់ៗទាំងអស់ វាគង់តែនឹង ផុតរលត់ទៅ»៕





រូបថតរបស់ នាង Xiao Zhen និងអតីតស្វាមី លោក Li Jinliang

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]