ថៃ៖ កាលពីយប់មិញ តារាស្រីថៃដ៏ល្បី នាង Chompoo Araya  និងលោក Not Visaravuth បានរៀបការ ក្នុងសណ្ឋាគារ Plaza Athenee នាទីក្រុងបាងកក។

អាពាហ៏ពិពាហ៍របស់ Chompoo Araya  មានភ្ញៀវចូលរួម យ៉ាងច្រើនកុះករ ទៅដល់ ១,៥០០នាក់ ឯណោះ ដែលរួមមាន តារាសម្តែង ប្រុស ស្រី អ្នកចម្រៀង ផលិតករ និងអ្នកផ្សេងទៀត ដែលមិនមែន ធ្វើការខាងសិល្បៈផងដែរ។

បន្ថែមពីនេះ តារាល្បីៗដែលបានចួលរួម ក្នុងថ្ងៃរៀបការដ៏អស្ចារ្យ របស់ Chompoo មានដូចជា  លោក Bird Thongchai  លោក Mario Maurer  លោក Ken Phupoom  លោក Cee Siwat នាង  Amy Klinpratoom  នាង Cherry Khemupsorn នាង Nampueng Nattarika  នាង Mew Nittha  លោក Thunwa Suriyajak នាង May Pitchanart  នាង A Pornthip លោក Poh Nattawut នាង Pancake Khemanit នាង Aimee Morakot  នាង Noon Woranuch  និងនាង Ploy Chermarn ជាដើម។ 

អ្វីដែលកាន់តែ ពិសេសនោះ គឺរ៉ូបរៀបការ របស់នាង ច្នៃម៉ូតមកពី Giambattista Valli Haute Couture និងស្បែកជើងកែងកញ្ចក់ ម៉ាកល្បី Dolce & Gabbana ទៀតផង៕

វីដេអូក្នុងថ្ងៃរៀបការ៖

ទិដ្ឋភាពអាពាហ៍ពិពាហ៍ របស់នាង Chompoo Araya



























ថ្ងៃរៀបការ របស់តារាស្រី Chompoo Araya

ប្រភព Dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]