រាជធានីភ្នំពេញ ៖ ​រថយន្ត​ឈ្នួល​​ប្រភេទ​ទេស​ចរណ៍​ម៉ាក​សាំង​យ៉ុង ​មួយ​គ្រឿង​បាន​បើក​បោះ​ពួយ​​ទៅ​បុក​របង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (អង់​តែន​ទួលគោក) ស្ថិត​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ បណ្តាល​ឱ្យ​​បាក់​របង​១​ផ្ទាំង​​ប្រវែង​២​ម៉ែត្រ​​ រីឯ​មនុស្ស​ជិះ​រង​របួស​ចំនួន​៤​នាក់ ​និង​ស្រាល​មួយ​ចំនួន​ទៀត​ ចំណែក​រថយន្ត​​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ រីឯ​អ្ន​កបើក​បរ​​រត់​គេច​ខ្លួន​បាត់ កាល​ពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹកថ្ងៃទី​​១៨ កក្កដា ២០១២ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

ទាក់ទិន​នឹង​ករណី​​គ្រោះថ្នាក់​នេះ ត្រូវ​បាន​ម្ចាស់​​រថយន្ត​អះ​អាង​ថា ដោយ​សារ​តែ ជាន់​ហ្វ្រាំង​​មិន​ស៊ី​ ហើយ​​អ្នក​បើ​ក​បរ​បាន​ទាញ​ចង្កូត​បុក​របង​តែ​ម្តង ។ តាមប្រភព​​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​​ថា មាន​មនុស្ស​ចំនួន​៤​នាក់​បាន​​រង​របួស​ដែល​ក្នុង​នោះ​មាន​ស្ត្រី​​២​នាក់ និង​​ក្មេង​២​នាក់​ ក្រៅ​ពី​នេះ​មាន​របួស​​ស្រាល​មួយ​ចំនួន​ទៀត​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]