រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ មួយគ្រឿងបានបើកបោះពួយបុកបង្កាន់ដៃស្ពាន៧មករា ត្រង់ចំណុចផ្លូវបំបែកចុះទៅវិថីកម្ពុជាក្រោមក្នុងសង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក ហើយខ្ទាតទៅកៀរម៉ូតូស្មាស់ ពណ៌ខ្មៅមួយគ្រឿង បណ្តាលឱ្យអ្នកបើកម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ រីឯរថយន្តរបើកគម្របម៉ាស៊ីន និងស្រុញផ្នែកខាងមុខ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាល ពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី១៧ កក្កដា ២០១២ ។ អ្នករងរបួសឈ្មោះសួន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានលំនៅស្នាក់នៅសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងមានស្រុកកំណើតភូមិសំរោង ឃុំជុំគ្រៀល ស្រុកកំពត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]