ភ្នំពេញ៖ តារាចម្រៀងស្រីផលិតកម្ម M កញ្ញា ជិន ស្រីនុត ហៅ លីនី ក្រោយពីជោគជ័យអាជីពសិល្បៈ ក្នុងរយៈពេល ជាងពីរឆ្នាំមកនេះ ត្រូវបាន មហាជនអ្នកគាំទ្រ មើលឃើញថា នាងកំពុងឡើងកូដ ខ្លាំងគួរសម ទៅលើការរកចំណូល បានពីការចេញច្រៀង លើឆាកប្រគំ តន្ត្រីម្តងៗ ។ ពិសេស អំឡុង ពេលចុងក្រោយនេះ ហាក់ឡើងកាលីបខ្លាំង បន្ទាប់ពី ទទួលបានការហៅឲ្យចេញទៅច្រៀង ក្រៅប្រទេស ជាបន្តបន្ទាប់ ដែលអាច រកចំណូលបានខ្ពស់ ពីការច្រៀងតាមបណ្តា ប្រទេសទាំងនោះ ។

ជាក់ស្តែងបើក្រឡេកមកមើល ពីជីវភាពរស់នៅ ខាងក្រៅប្រចាំថ្ងៃ របស់តារាចម្រៀង មានដើមកំណើត មកពីខេត្តកំពង់ចាមកញ្ញា ជិន ស្រីនុត ឯណេះវិញ ឃើញថាចាប់តាំងពីនាងល្បីឈ្មោះ ក្នុងអាជីសិល្បៈ ជាបណ្តើរៗមកនោះ គឺតារាស្រីរូបនេះបានវិវឌ្ឍន៍ខ្លួន ខុសប្លែកពីធម្មតា ទាំងភាពហ៊ឺហារ ដោយការ ប្រើប្រាស់ សម្ភារៈថ្លៃៗ និងការលេងខ្លួនបែបនារីទាន់សម័យជាដើម ។

ដោយភាពជោគជ័យ ជាមួយអាជីពសិល្បៈនេះហើយ ទើបប្រែក្លាយជីវិតរស់នៅរបស់តារា ជិន ស្រីនុត ពីជីវភាពលំបាក មកក្លាយជា មនុស្ស ដែលមាន ជីវភាពធូរធារ សម្បូរប្រាក់ចាយពេញៗដៃ និងថែមទាំងផ្តល់ ប្រាក់ទំនុកបម្រុង ដល់ក្រុមគ្រួសារទៀតផង ។

ប្រាប់គេហទំព័រកម្សាន្ត LookingTODAY កាលពីថ្មីៗកន្លងមកនេះ តារាចម្រៀងសាច់សខ្ចីកញ្ញា ជិន ស្រីនុត បាននិយាយប្រាប់ថា សម្រាប់ការងារ ចម្រៀង ក្នុងស្រុកបច្ចុប្បន្ននេះ គឺមានការមមាញឹកគួរសម ចំពោះការចេញច្រៀងតាមបណ្តា Concert របស់ក្រុមហ៊ុន មួយចំនួន ។ ទន្ទឹមគ្នានេះ នាងក៏មាន គម្រោងចេញ ទៅដើរកម្សាន្ត នៅសហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗ ខាងមុខនេះ ក្រោយពេល រៀបចំ សង់ផ្ទះថ្មី ទុកឲ្យឪពុកម្តាយ រួចរាល់នោះ ។

តារាសម្តែង ជិន ស្រីនុត បាននិយាយបញ្ជាក់ថា «ចំពោះការងារច្រៀង ក្នុងស្រុក គឺខ្ញុំរវល់ធម្មតា តែខ្ញុំក៏ចង់ប្រាប់ពីដំណឹងល្អពីរ ឲ្យបងបានដឹង ផងដែរ គឺទី១-ខ្ញុំមានគម្រោងរៀបចំលើកផ្ទះថ្មី ជូនលោកមានគុណ ទាំងពីរ ក្នុងខែពិសាខនេះ ។ ចំណែកឯ ទី២-ខ្ញុំមានគម្រោង ចេញទៅ កម្សាន្តនៅ សហរដ្ឋអាម៉េរិក នៅពាក់កណ្តាលឆ្នាំខាងមុខនេះ...បន្ទាប់ពីការងាររយាលបន្តិច» ។

អ្វីដែល ជិន ស្រីនុត បង្ហើបពីគម្រោងទៅដើរលេងនៅអាម៉េរិក ត្រូវបានគេសង្ស័យថា នាងមិនមែន ទៅម្នាក់ឯងទេ ពោលអាចមាន មនុស្សជាទី ស្រឡាញ់ម្នាក់ ទៅជាមួយដែរ ព្រោះធម្មតាការ ទៅកាន់ទឹកដីនៅ អាម៉េរិកតែម្នាក់ឯង ពុំមែនជារឿងល្អឡើយ ហើយការ សប្បាយក៏ត្រូវថមថយដែរ ។ ម្យ៉ាងទៀត គម្រោង ទៅក្រៅប្រទេសនីមួយៗ មិនមែនគិតតែ១ថ្ងៃ ឬ២ថ្ងៃចេញនោះទេ ពោលត្រូវ គិតទុកមុន យ៉ាងហោចណាស់ក៏២ខែដែរ ។ ដូច្នេះនាង អាចទៅ ជាមួយអ្នក ពិសេសណាម្នាក់មិនខាន ដើម្បីសាងអនុស្សាវរីយ៍ ជាមួយគ្នាឲ្យបានច្រើន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]