ភ្នំពេញ៖ តារាចម្រៀងឈរតំណែងកំពូលលោក ខេមរ សេរីមន្ត បានប្រកាសជាសាធារណៈថា រូបលោកសហ ការជាមួយក្រុមហ៊ុន Home Media ប្រគំតន្ត្រីដ៏ធំមួយ ដែលមាន ឈ្មោះថា «តារាបៃតង» នៅក្នុងពេល ខាងមុខដ៏ ខ្លី ដើម្បីផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់ចរាចរ។

ការប្រកាសរបស់តារារូបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលរូបលោកចូលជួបសម្តែងការគួរសម ជាមួយលោក  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥។ ក្នុងជំនួប សម្តែងការគួរសមនេះ  លោក ខេមរៈ សិរីមន្ត ក៏បានស្នើសុំយោបល់ មួយពាក់ព័ន្ធ ការប្រគំតន្ត្រី ដើម្បីផ្សព្វផ្សាយ ពីច្បាប់គ្រោះថ្នាក់ចរាចរ  ផងដែរ។

លោក ខេមរៈ សេរីមន្ត បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា រូបលោកនឹងមិនយកប្រាក់កម្រៃពីការ ប្រគំតន្ត្រីនោះ ទេ ព្រោះនេះ ជាការចូលរួម ជួយសង្គម និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកំពុង មានការកើនឡើងនៅ ក្នុងសង្គមទាំងមូល។

តារារូបនេះ បានឲ្យដឹងថា នេះជាទឹកចិត្តរបស់លោកផ្ទាល់ ក្នុងចូលរួមលើកទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ  ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និង ពន្យល់ពួក គាត់បន្ថែម ឲ្យចូលរួមគោរព ច្បាប់ចរា  ចរណ៍ទាំងអស់គ្នា។

តារាចម្រៀង ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងបទចង្វាក់ញាក់ «កាឡុក កាឡុក» លោក ខេមរៈ សេរីមន្ត  បានបញ្ជាក់ថា លោកក៏ជា ជនរងគ្រោះ ម្នាក់ក្នុងគ្រោះថ្នាក់ ចរាចរយ៉ាងរន្ធត់ កាលពីឆ្នាំ ២០១៣ផងដែរ។ ដូច្នេះ លោកពិតជា មានការរន្ធត់ និងបានដឹងច្បាស់ ពីភាពឈឺចាប់ នៅពេលមាន សាច់ញាតិរបស់ខ្លួន បានជួបរឿង អាក្រក់នេះ។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ការលះបង់របស់លោក ខេមរៈ សេរីមន្ត ពិតជាទង្វើដ៏គំរូ និងជាការ ចូលរួម ជួយសង្គម យ៉ាងមានឥទ្ធិពល ដោយលោកបានលើក ឡើងថា ការនិយាយស្តី និងផ្ញើសារ របស់តារារូបនេះ ពិតជាមាន តម្លៃដល់មហាជន។

ជាចុងក្រោយនោះ លោកបានមានប្រសាសន៍ថា លោក ខេមរៈ សេរីមន្ត ជាវីរយុវជន ដែលសិល្បករនានា គួរតែ យកតម្រាប់ តាមតារារូបនេះ នូវទង្វើដ៏ប្រពៃរបស់លោក។

សូមបញ្ជាក់ផងដែរថា ក្រៅពីការគាំទ្រការប្រគំតន្រ្តី «តារាបៃតង» ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ហើយនោះ  លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ ការប្រគំ តន្រ្តីនេះផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]