ម្សិលមិញនេះវេបសាយយើងខ្ញុំ មានដំណឹងទាក់ទងនឹងកាមឺរ៉ាមុខរបស់ iPhone 5 ដែលបានផ្លាស់ទីតាំងប្តូរទៅលើក្បែរកន្លែងស្តាប់នៃការសន្ទនា ear-receiver ។
ថ្ងៃនេះវិញទាក់ទងនឹងរឿងអេក្រង់ មានដំណឹងមកពី WSJ រឺ The Wall Street Journal បានប្រាប់មកថា Apple នឹងប្រើបច្ចេកវិទ្យាចុងក្រោយប្រភេទថ្មី ជាមួយអេក្រង់ iPhone 5 រឺ iPhone generation ទី 6 ដោយអេក្រង់ប្រភេទថ្មីនេះមានកំរាស់ស្តើងជាងមុន ។
ពី tweet របស់ The Wall Street Journal បានប្រាប់ថា :
The Wall Street Journal បានអះអាងថា Sharp LG ហើយនឹងក្រុមហ៊ុនថ្មីដែលទាក់ទងជាមួយការផលិតអេក្រង់នៅប្រទេសជប៉ុន បានធ្វើអេក្រង់ប្រភេទថ្មីសំរាប់ iPhone 5 ដែលមានឈ្មោះថា “in-cell” ដែលធ្វើអោយតួអេក្រង់ស្តើងជាងមុន ។ កំរាស់អេក្រង់ប្រភទថ្មីនេះមានកំរាស់ស្តើង 0.5-1 មីលីមែត្រ ក្រៅពីនេះរឿងការបង្ហាញរូបភាពនៅលើអេក្រង់មានភាពល្អប្រសើរជាងមុន ។ ចុងក្រោយនេះ David Hsieh បានវិភាគដល់បច្ចេកវិទ្យា “in-cell” ពី DisplaySearch បាននិយាយថាអេក្រង់ “in-cell” នេះ នឹងមានដាក់នៅលើ iPhone 5 នៅ ឆ្នាំ 2012 នេះ ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]