រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកក្បាល និងបែកច្រមុះ ខណៈពេលជិះម៉ូតូបម្រុងឆ្លងស្ពានភ្លោះកោះពេជ្រក៏ទៅបុករថយន្ត តាក់ស៊ីម៉ែត្រ ពណ៌ស ឆ្លងកាត់ផ្លូវ បណ្តាលឱ្យដួលបោកទៅនឹងរថយន្តកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ កក្កដា ចំណុចផ្លូវភ្លោះកោះពេជ្រ ខាងជើងសណ្ឋាគារណាហ្គាវើរ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះឆេង ហួត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ របួសបែកក្បាល និងបែកច្រមុះត្រូវមិត្តភក្តិដឹកតាមម៉ូតូយកទៅព្យាបាលនៅ គ្លីនិកឯកជន ។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះប្រាក់ ថុណា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅជិតសួនវឌ្ឍនៈ តាមផ្លូវវេងស្រេង ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុខាងរថយន្តតាក់ស៊ីម៉ែត្របាន ទាមទារឱ្យម្ចាស់ម៉ូតូសងការខូចខាតរថយន្តរបស់គេដែលក្រពឹត មួយចំហៀងខាងឆ្វេង ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ ។ ដោយសារម្ចាស់ម៉ូតូរងរបួសដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន មិនអាចធ្វើការចរចាគ្នាបានរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅខណ្ឌ ចំការមនរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]