ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីថៃ ដ៏ល្បីល្បាញ គឺនាង Chompoo Araya បានធ្វើពិធីជប់លៀង បញ្ចប់ភាពនៅលីវរបស់ខ្លួន។

តារាស្រីកូនកាត់ថៃ-ឡាវ-អង់គ្លេសរូបនេះ បានធ្វើពិធីជប់លៀង បញ្ចប់ភាពនៅលីវរបស់នាង កាលពីយប់ ថ្ងៃទី២៨ ខែមេសា ដែលកម្មវិធីនេះត្រូវ ធ្វើមុន ពិធីភ្ជាប់ពាក្យ ប្រព្រឹត្តទៅ ក្នុងថ្ងៃទី៦ ខែឧសភា និងថ្ងៃរៀបការ នៅថ្ងៃទី១០ ខែឧសភា។ បន្ថែមពីនេះទៅទៀត ក៏មានតារាល្បីៗជាច្រើន បានមកចូលរួម ក្នុងកម្មវិធីនេះផងដែរ ដូចជា លោក  Ken Theeradeth   លោក Alek Theeradeth  លោក Ken Phupoom  នាង Mai Davika  នាងCris Howang នាង Ice Apitsada និងនាង Aimee Morakot។

គួរបញ្ជាក់ផងដែរថា ការជប់លៀងបញ្ចប់ភាពនៅលីវនេះ គឺធ្វើឡើងសម្រាប់ នារីៗតែប៉ុណ្ណោះ ដែលនឹង ត្រូវរៀបការ ក្នុងពេលខាងមុខ៕

សូមប្រិយមិត្តទស្សនាកំសាន្ត នូវកម្រងរូបភាពខាងក្រោម៖


















ប្រភព dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]