ខេត្ត​ស្វាយរៀង ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ឡើង ដោយសារ​តែ​អ្នក​បើក​បរ​ស្រវឹង​ហើយ​ប្រើ​ល្បឿន​លឿន​ក៏​់បុកគ្នា​ពេញ​ទំហឹង​​ ផ្អើល​អាជីវក​ផ្សារ​​ចេញ​មក​មើល​​យ៉ាង​ច្រើន​កុះករ កាល​ពី​វេលាម៉ោង​៤និង​​៤០​នាទី​រសៀលថ្ងៃទី​១៤ កក្កដា ​នៅ​កែង​ផ្ទះ​ជួរ​​ចំណត​រថយន្ត​ផ្សារ​​វាល​យន្ត​​ ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​​ប្រាប់​កោះ​ សន្តិភាពឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​មួយគ្រឿងម៉ាក​​វី​វ៉ា ពណ៌ខ្មៅ ​​ជិះ​ដោយ​បុរស​ម្នាក់​ពី​ត្បូង​ទៅជើង​ ក្នុង​ល្បឿន​លឿន​ លុះ​​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ជា​បី​ផ្ទះជួរ​ខាង​ត្បូង​ចំណត​រថយន្ត​ក៏​បត់ ​ឆ្វេង​ទៅ​ផ្សារ​វាល​យន្ត ស្រប​ពេល​នោះ​មាន​​ម៉ូតូ​ហុង​ដាឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០១១ ​អត​់​ស្លាក​លេខ​ បើក​​បរ​ដោយ​បុរសស្រវឹង​ម្នាក់​ឈ្មោះ ស ស៊ីណាត ក្នុង​ទិស​ដៅ​ពី​​ជើង​ទៅត្បូង យ៉ាង​លឿន​ក៏​បុកជាមួយ​ម៉ូតូ​វីវ៉ា ចំពាក់កណ្តាល​ពេញ​ទំហឹង​ធ្វើ​ឱ្យ​ម៉ូតូ​វីវ៉ា​ប៉ើង​២​មែ៉ត្រ​​ខ្ទេច​ផ្នែក​ ខាងមុខ ​រីឯ​​ម្ចាស់​ម៉ូតូ​វីវ៉ាដួល​​របួស​ក្បាល​ធ្ងន់ធ្ងរ ​ត្រូវ​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​ទៅ​ព្យាបាលនៅ​​គ្លីនិក​​​ឯកជន ​រីឯ​​ឈ្មោះ ស ស៊ីណាត ​ភេទប្រុស អាយុ​២៨ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហ៊ុន​​មួយ​របួស​​ត្រង់ប្លោកនោម ដាច់​មេ​ជើងទាំង​ពីរ​ត្រូវ​ក្រុម​គ្រួសារ​​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ខេត្ត រី​ឯ​ម៉ូតូដែល​ខ្ចីគេ​ខូច​ខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹងថា បុរស​ឈ្មោះ​ ស ស៊ីណាត ស្រវឹង​ជិះម៉ូតូចេញ​ពី​កន្លែង​ជប់​​លៀងបំណងទៅ​ជួប​មិត្ត​ភក្តិ​រក​ផឹក​ស៊ី​ បន្ត​ទៀត​ក៏​ជួប​គ្រោះ​ថ្នាក់​​ចូល​មន្ទីរ​ពេទ្យ​តែ​ម្តង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]