ខេត្តក្រចេះ ៖ ស្ត្រីជាម្តាយបានស្លាប់នៅ នឹងកន្លែង រីឯប្រពន្ធរងរបួសធ្ងន់ ខណៈពេលដែលបុរសជាប្តីវិកលចរិតបានធ្វើសកម្មភាពវាយកាប់ សម្លាប់យ៉ាងសាហាវ រួចព្យាយាមធ្វើអត្តឃាតខ្លួនឯងដោយយកកូនកាំបិកអារបំពង់.ក និងចាក់លើខ្លួន បណ្តាលឱ្យធ្លាយពោះវៀន តែមិនស្លាប់រងរបួសធ្ងន់ ។
តាមការអះអាងរបស់សាច់ញាតិឱ្យដឹងថា បុរសដៃដល់ឈ្មោះគឹម ផែង អាយុ៤៣ឆ្នាំ ជាជនវិកលចរិតរស់នៅភូមិត្រាចខោល ឃុំត្រពាំងខ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម និងបានមកសម្រាកព្យាបាលជំងឺសរសៃប្រសាទនៅផ្ទះគ្រូខ្មែរនៅ ខេត្តក្រចេះ ។ ចំណែកស្ត្រីជាម្តាយបង្កើតដែលជននេះវាយកាប់សម្លាប់មិនញញើតដៃ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនេះ ឈ្មោះឃុត ថាក់ អាយុ៦៦ឆ្នាំ និងស្ត្រីជាប្រពន្ធរងរបួសធ្ងន់ឈ្មោះ ស ភា អាយុ៣៧ឆ្នាំ ។
លោកវរសេនីយ៍ត្រី ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា អំពើកាប់សម្លាប់ដ៏សាហាវដែលបង្កឡើងដោយជនវិកលចរិតមួយនេះបាន កើតឡើងកាលពីព្រឹកថ្ងៃទី១៦ កក្កដា នៅនឹងផ្ទះគ្រូខ្មែរ ស្ថិតក្នុងភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ខណៈពេលដែលក្រុមគ្រួសារនាំបុរសដៃដល់រូបនេះ មកព្យាបាលជំងឺសរសៃប្រាសាទបានចំនួនពីរថ្ងៃ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]