រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​​បឹង​សាឡាង ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៦ កក្កដា ​២០១២ ​ខណៈ​​ពេល​ដែល​ប្រើ​ហិង្សា​ដោយ​ចេតនា​មានស្ថាន​​ទម្ងន់​​ទោស​ប្រើ​ប្រាស់​​ អាវុធ​កាំបិត​បុ័ង​តោ​កាប់​ទៅ​លើ​​មេអាប៉ោង​ម្នាក់​ បណ្តាល​ឱ្យ​​រង​របួស​ដេរ​៣០០​ថ្នេរ ​បន្ទាប់​ពី​​មាន​ទំនាស់​​គ្នា​ដោយ​ខឹង​មេ​អាប៉ោង​មិន​ឱ្យ​ចាក់​នៅ​ចំណុច​ ក្នុង​ដីឡូត៍​​លេខ​១៦Z ភូមិ​ទី​១០ ផ្លូវលេខ​៣៣៦ ​សង្កាត់​បឹង​​សាឡាង ខណ្ឌ​ទួលគោក ។

ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​​ណុប ​ចាន់ដារ៉ា ​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្ម​ករ​ទារ​ភាស៊ី​ផ្សារ​នាគ​មាស​មាន​​លំនៅ​ផ្ទះជួល​លេខ​62ZE1 ផ្លូវលេខ​២៤៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​​ទួលគោក ។ ​ចំណែក​​ជន​រងគ្រោះ​​ឈ្មោះ​ទូច សុន ភេទប្រុស អាយុ​​៤៨​ឆ្នាំ ​មាន​ទីលំនៅភូមិ​ដំណាក់​ត្រយឹង ​ខណ្ឌ​ពោធិ៍​​សែនជ័យ ​​រង​របួស​ធ្ងន់​​​ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​​មិត្ត​​ ភាព​ខ្មែរ-សូវៀត​ដេរ​៣០០​ថ្នេរ ។ តាម​ជន​ដៃ​ដល់​​បាន​ឱ្យ​ដឹង​ថា ខ្លួន​​គ្មាន​​បំណង​​កាប់​ទៅ លើ​​មេអាប៉ោង​​នោះទេ គឺ​ខឹង​មិន​ឱ្យ​​ខ្លួន​ចាក់​អាប៉ោង​ក៏​​ទាញ​កាំបិត​​កាប់​បំបែក​​ចាន​អាប៉ោង ​​ឈប់​ឱ្យ​លេង​​ទៀត ​តែ​មេ​បាន​​លូក​​ដៃ​យក​​មេអាប៉ោង​ក៏​ត្រូវ​ដៃតែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]