តូក្យូៈ យោងតាមគេហទំព័រសិង្ហបុរី" channelnewsasia"ចុះផ្សាយនៅថ្ងៃទី១៦  ខែកក្កដា ឆ្នាំ២០១២ថា  ពលរដ្ឋ ជប៉ុន ប្រមាណជាង១០ពាន់នាក់នាំគ្នាតវ៉ាប្រឆាំងនឹងគម្រោងការនុយក្លែអ៊ែរ នៅទីក្រុងតូក្យូ ។

នៅថ្ងៃចន្ទនេះ គេឃើញពលរដ្ឋជប៉ុនប្រមាណជាង១០ពាន់នាក់បាននាំគ្នាប្រមូលផ្ដុំគ្នា និងលើកបដា ស្រែកតវ៉ា ដើម្បីឱ្យរដ្ឋាភិបាលជប៉ុនបញ្ចប់គម្រោងការនុយក្លេអ៊ែរ បន្ទាប់ពីរោងចក្រថាមពល នុយក្លេអ៊ែរ នោហ្វុយកូស៊ីម៉ា រងគ្រោះ ដោយសារព្យុះស៊ូណាមិកាលពីឆ្នាំមុននោះ ។

នៅតាមសួនច្បារ និងដងផ្លូវសាធារណៈនាទីក្រុងតូក្យូ គេឃើញមានពលរដ្ឋជប៉ុនរាប់ពាន់ នាក់បាន ស្រែកតវ៉ា ដោយលើកបដា និងពាក្យស្លោកមួយចំនួនថា ”សូមបញ្ចប់ប្រតិបត្ដិការថាមពលនុយក្លេអ៊ែរ” ។ ”លោក នាយក រដ្ឋមន្ដ្រី ណូដា គួរតែបញ្ឈប់គម្រោងការនេះទៅ ” ។

ពលរដ្ឋជប៉ុនមួយរូបដែលមានវ័យ៧១ឆ្នាំបានលើកឡើងថា ”យើងមិនអាចទទួលយកនូវគម្រោង ការនៃការ បង្កើតឱ្យមានរោងចក្រថាមពលនុយក្លេអ៊ែរនោះឡើយ” ។

គួរបញ្ជាក់ថា បន្ទាប់ពីរងគ្រោះដោយសារព្យុះស៊ូណាមិ និងរញ្ជួយដីនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន រោងចក្រ ផលិតថាមពលនុយក្លេអ៊ែរនៅជប៉ុនដ៏ធំមួយនេះរងការបំផ្លិចបំផ្លាញ ហើយរដ្ឋាភិបាលក៏ធ្លាប់បានប្រកាសថា នឹង បិទមិនដំណើរការវិញឡើយ ។

ប៉ុន្ដែមកដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ដ្រីជប៉ុន ចង់បង្កើតគម្រោងការ ថាមពលនុយ ក្លេអ៊ែរនេះ ឡើងវិញ ដោយទាញយកថាមពល រោងចក្រនេះដំណើរការ ដោយថាមពលរដ្ឋ ចម្រាញ់ពីប្រេង រុក្ខជាតិដែលជា សារធាតុកាត់បន្ថយចំហេះឧស្ម័ន ក្នុងគោលបំណងរក្សាបានបរិស្ថានបៃតង ។

ក្រុមអ្នកតវ៉ាមួយរូបទៀតបាននិយាយថា បើនៅតែដូច្នេះពួកគេ នឹងបន្ដធ្វើបាតុកម្ម ដដែលដោយមានលក្ខណៈ ជាទ្រង់ទ្រាយធំ  ៕

www.dap-news.com

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]