ភ្នំពេញ៖ បើតាមបណ្តា ខេត្តវាទំនង ជាមិនទាន់អីទេ តែបើនៅក្នុង រាជធានីភ្នំពេញ ដែលកំពុងតែ អភិវឌ្ឍន៍នោះ គឺវាអី ដោយសារ តែជង្ហុកដ៏ធំៗ លាតសន្ធឹងប្រវែងជាង២០ម៉ែត្រ ស្ថិតនៅតាម កំណាត់ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ពោលនៅជិតស្តុប ស្ទឹងមានជ័យ បាននិងកំពុង រីកមាឌបន្តិចម្តងៗ ដោយសារតែ ទម្ងន់រថយន្ត បើកឆ្លងកាត់ទីនោះ ប៉ុន្តែមិនទាន់ឃើញ មន្រ្តីមន្ទីរ សាធារណៈការ ធ្វើការជួសជុល នៅឡើយទេ។

អ្នកធ្វើដំណើរ ឆ្លងកាត់ទីនោះ ហើយតាមការ ពិនិត្យជាក់ស្តែង របស់សហការរី ដើមអម្ពិល ពិតជាបានឃើញ មានជង្ហុកធំៗមែន ដែលកំពុងបង្ហាញវត្តមាន នៅលើកំណាត់ផ្លូវ លេខ២៧១ ខាងលើនេះ ដែលនាំឲ្យមានការ លំបាកខ្លះៗ ដល់អ្នកធ្វើដំណើរ ឆ្លងកាត់ទីនោះ បើរថយន្តទំនើប វាមិនអីទេ តែបើជឹះម៉ូតូវិញ អាចមានគ្រោះថ្នាក់ជាយថាហេតុ ជាក់ជាមិនខាន។

ជង្ហុកនេះ ត្រូវបានអ្នកធ្វើដំណើរ  និងមានផ្ទះនៅជិតនោះ បាននិយាយថា ពីមុនមានទំហំតូចៗទេ ប៉ុន្តែដោយ មានរថយន្ត ឆ្លងកាត់ជារៀងរាល់ថ្ងៃ ហើយម្យ៉ាងទៀត មានភ្លៀងធ្លាក់ផងនោះ បានបង្កឲ្យ ជង្ហុកទាំងនេះ កាន់តែរីក មាឌធំឡើងៗ ហើយមិនមាន អាជ្ញាធរពាក់ព័ន្ធណាមួយ មានចំណាត់ការទេ ដូច្នេះជង្ហុកទាំងនេះ អាចនឹងក្លាយ ជារណ្តៅក៏ថាបាននៅ ពេលខាងមុខដ៏ខ្លីនេះ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ទីនោះ តាមរយៈដើមអម្ពិល បានអំពាវនាវ  មន្រ្តី និងថ្នាក់ដឹកនាំមន្ទីរសាធារណៈការ ដែលមានស្នាដៃជាច្រើន ក្នុងការអភិវឌ្ឍន៍ ទីក្រុងគុជមួយនេះ ជួយពិនិត្យ បញ្ហានេះផង បើទុកតទៅទៀត ពុំមានការជួលជុលនោះ ជង្ហុកខាងលើនេះ អាចនឹងក្លាយជារណ្តៅដ៏ធំមួយ ហើយអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លង កាត់ទីនោះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]