ក្មេងប្រុសអាយុ ៩ ឆ្នាំ ម្នាក់ស្ទើរតែក្លាយទៅជា មហាសេដ្ឋីដោយសារតែសា្នដៃ គូរគំនូររបស់រូបគេ បានធ្វើអោយមាន អ្នកមានលុយជាច្រើនចាប់អារម្មណ៍ហើយ ទិញផ្ទាំងគំនូរទាំងនោះក្នុងតំលៃយ៉ាងខ្ពស់កប់ពពក។

តាមប្រភពព័ត៌មានបានអោយដឹងថា ក្មេងប្រុសម្នាក់នោះមានឈ្មោះថា Kieron Williamson រស់នៅឯ Norfolk សហរដ្ឋ អាមេរិច បានរកប្រាក់ចំនូលបាន រាប់លានដុល្លាអាមេរិច ដោយគ្រាន់តែប្រើប្រាស់ ជំនាញគូររូបរបស់គេតែប៉ុន្នោះ។ គួរបញ្ជាក់ផងដែរថា ផ្ទាំងគំនូររបស់រូបគេនិមួយៗ លក់បានមិនតិចជាង ១,៥ ម៉ឺនដុល្លាឡើយ ហើយរូបគេបានលក់រូបគំនូរទាំងនោះ អស់ជាច្រើនផ្ទាំងមកហើយ ដែលបានធ្វើអោយអាណាព្យាបាលរបស់គេ មានមោទនភាពលើកូនប្រុសរបស់ពួកគាត់យ៉ាងខ្លាំង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]