រាជ​ធានី​ភ្នំពេញ ៖ លោក​ជា​ ម៉េត ​​ព្រះ​រាជ​អាជ្ញា​​រង​អម​​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥​ កក្ក​ដា ​បាន​ធ្វើ​​ការ​ចោទ​ប្រកាន់​​បុរស​​២នាក់​ថា​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ បាញ់​​ប្រហារ​​រឿង​ជម្លោះ​ផឹក​ស៊ី​នៅក្លិ​ប​រាត្រី​​លុច្ស​សារី​ បណ្តាល​​​ឱ្យ​យុវជន​​ម្នាក់​រង​របួស​​ជា​ទម្ងន់ ។ ​​​ការ​ចោ​ទ​ប្រកាន់​​ពី​សំ​ណាក់​​តំណាង​​អយ្យ​ការ​​​សាលា​ដំបូង​​​លើ​​បុរស ​​​ទាំង​​២​នាក់​​នោះ មាន​​​​២​បទ​ល្មើស​ គឺ​១- ប៉ុន​ប៉ង​​​ឃាត​កម្ម​ និង​​២-​ ប្រើ​ប្រាស់​​​​អាវុធ​​ខុស​​ច្បាប់ ហើយ​​​សំណុំរឿង​​បាន​​ចាត់​បញ្ជូន​​ទៅ​ខា​ងចៅ​ក្រម​​ស៊ើប​សួរ ។

​ជន​សង្ស័យ​ទាំង​​២​នាក់​​នេះ ម្នាក់​​ឈ្មោះ​​​សុខ គង់ ហៅ​​យឹម គង់ ​អាយុ​​៣៧​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​ជូល​ម្តុំ​​វត្ត​សន្សំ​កុសល ​​​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ​និង​ម្នាក់​ទៀត​​ឈ្មោះ​​អ៊ុត ​សុ​ជា​ទីន ​ហៅ​​ផៃ ​ អាយុ​​៣៣​ឆ្នាំ ​​ជា​យោធា ​និង​ជា​ម្ចាស់​​​អាវុធ​ខ្លី​​ម៉ាក​ប៉េ​អា​កុល ។

​ការ​ដែល​​​តំណាង​​អយ្យ​ការ​​សាលា​ដំបូង​រាជ​ធានី​ ភ្នំពេញ​​សម្រេច​​​ធ្វើ​ការ​ចោ​ទ​ប្រកាន់​​ជន​​​ទាំង​​២នាក់​នេះ ​​ដោយ​យោង​​ទៅ​លើ​​ហេតុ​ការណ៍​​​កាលពី​​វេលាម៉ោង​​១​និង​​៣០​នាទី​​​រំលង​ អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​​១៣ កក្កដា ​មាន​ករណី​​ទំនាស់​​នៅក្លិប​រា​ត្រី​​​​មួយ​ឈ្មោះ​​​​លុច្ស​សារី ​ស្ថិត​នៅ​​កែ​ង​ផ្លូវ​លេខ​​១៩៩​និង​ផ្លូវ​លេខ​​៣២៨​ ស្ថិត​​​ក្នុង​សង្កាត់​​ទួល​ស្វាយ​ព្រៃ​ទី​​១ ខណ្ឌ​​ចំការ​មន ​។ នៅ​ក្នុង​​ទំនាស់​​គ្នា​នេះ​ ខ្មាន់​កាំ​ភ្លើង​​បាន​បាញ់​​ប្រហារ​​ទៅ​លើ​យុវជន​ម្នាក់​​ឈ្មោះ​ អ៊ុត វិ​ទូ ​អាយុ​​២២​ឆ្នាំ ​​ជា​ជាង​ជួស​ជុល​​រថយន្ត​​​​នៅ​ម្តុំ​​មជ្ឈ​មណ្ឌល​​កូលា​​ប​​១ ​វត្ត​ភ្នំ ​​​ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ​ ​បណ្តាល​​​ឱ្យ​រង​របួស​​ជា​ទម្ងន់​​ ហើយ​ត្រូវ​​បានដឹក​យក​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ ។

ក្រោយ​ពី​មាន​​​ហេតុ​​ការ​ណ៍​​បាញ់​ប្រហារ​​នេះ​ សមត្ថ​កិច្ច​​កង​រាជ​​អាវុធ​​ហត្ថ​រាជ​ធានី​​​ភ្នំពេញ​​សហការ​ជាមួយ​​​កង​ រាជ​​​អាវុធ​​ហត្ថ​​​ខណ្ឌ​​ចំការ​មន​​ បាន​​ឃាត់​ខ្លួន​​​ជន​សង្ស័យ​ទាំង​២​នាក់​​នេះ ខណៈ​​ពួក​គេ​​​ទៅ​យក​ម៉ូតូ​​ដែល​ផ្ញើ​​នៅ​ក្លិប​​រាត្រី​​លុច្ស​សារី​​ ហើយ​ជន​សង្ស័យ​​ត្រូវ​បាន​​​គេ​សន្និដ្ឋាន​ថា ជា​ក្រុម​​​​ខ្មាន់​កាំ​ភ្លើង​ដែលបាន​បាញ់​ប្រហារ​ជន​រង​គ្រោះ ។ ទោះ​បី​ជា​បែប​ណា​​ ចម្លើយ​​ទាំង​នៅ សមត្ថ​កិច្ច​​ទាំង​នៅ​​​តំណាង​អយ្យ​ការ ជន​សង្ស័យ​​មិន​បាន​សារ​ភាព​​ថា ពួក​​គេ​​ជាអ្នក​ប្រព្រឹត្ត​​​នោះ​ទេ​​ ។ ថ្វី​​បើ​បែប​នេះ​ក្តី​ ​​សមត្ថ​កិច្ច​​​​មាន​ភស្តុ​តា​ង​​ និង​សាក្សី​​គ្រប់​គ្រាន់​​​ សម្រាប់​​ដាក់​បន្ទុក​​លើ​ជន​សង្ស័យ​​​ ​ហើយ​របាយ​ការណ៍​​​របស់​សមត្ថ​កិច្ច​​កង​​​រាជ​អាវុធ​ហត្ថ​​​​បាន​ សន្និដ្ឋាន​​ពួក​គេ​​ពី​បទ​​មនុស្ស​ឃាត​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ៕​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]