ខេត្ត​កំពង់​ចាម​ ៖ បុរ​ស​​​​ម្នាក់​ដែល​​​មាន​ចិត្ត​​​រេ​ដូច​​ចុង​ស្រល់​​ ឈ្មោះ​​អោក ធារិទ្ធ​​ ហៅ​ដា អាយុ​​​៣២​ឆ្នាំ​ រស់​នៅ​ភូមិ​​ត្រពាំង​​​ជ្រៃ​​​ ឃុំ​​​ក្រឡា​ ​ស្រុក​​​កំពង់​សៀម​​​ ​ហើយ​ត្រូវ​បាន​​​សមត្ថ​កិច្ច​​​អះ​អាង​​ថា ​មាន​ប្រពន្ធ​​ដល់​ទៅ​​៥​នាក់​​​ហើយ​នៅ​តែ​មិន​ស្កប់​​​ស្កល់​​​ បែរ​ជា​​​បែក​គំនិត​​​​ពង្រត់​​នារី​​​វ័យ​ក្មេង​​​អនីតិ​ជនម្នាក់ ​​​ទើប​អាយុ​​​១៥​ឆ្នាំ​​​ ក្នុង​ចេត​នា​យក​ទៅ​​​ធ្វើ​ប្រពន្ធ​​​ទី​​៦​​​របស់​​ខ្លួន តែ​​​បាន​រយៈ​ពេល​​​​៣ថ្ងៃ​ប៉ុណ្ណោះ​​ ត្រូវ​បាន​សមត្ថ​កិច្ច​​ក្រោម​បញ្ជា​​របស់​លោក​​​​ឧត្ត​ម​សេនីយ៍​​​ត្រី​ ឆាយ​ ​គឹ​ម​សុន​ ​ស្នង​ការ​​នគរ​បាល​ខេត្ត​​​​​ ចាប់​​ខ្លួន​​​​បុរស​​​​កំហូច​​នេះ​​​​នៅ​ចំណុច​​​ព្រំ​ដែន​​​ត្រពាំង​​​​ ផ្លុង​​​​ ស្រុក​​ពញា​ក្រែក​​ ជាប់​ប្រទេស​​​វៀត​ណាម​​ មក​កាន់​ស្នង​ការ​​នគរ​បាល​​​ខេត្ត​​ ។

​​ទាក់​ទង​នឹង​ករណី​នេះ​​ ​ត្រូវ​បាន​លោក​​វរ​សេនីយ៍​​ត្រី​ ​ថុល ម៉េង​​ ​នាយ​​​រង​ការិ​យា​ល័យ​​​​​ប្រឆាំង​​​​ការ​ជួញ​ដូរ​​​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​​​​ខេត្ត​​ ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា ​​បុរ​ស​​សង្ស័យ​​​ឈ្មោះ​ដា ​នេះ​​បាន​ប្រើ​​​ល្បិច​​លួង​លោ​ម​​​​ក្មេង​​ស្រី​​ឈ្មោះ ស.ស.ភ ចេញ​ពី​​ឃុំ​ក្រឡា​​​ ស្រុក​កំពង់​សៀម​ កាល​ពី​ព្រឹក​​​ថ្ងៃ​ទី​​១១ កក្កដា ​​​មក​ដេក​​នៅ​ផ្ទះ​សាច់​ញាតិ​​​របស់​ខ្លួន​​​នៅ​ម្តុំ​​​រោង​ចក្រ​​​កាត់​ ដេរ​​​​​ ស្ថិត​​​នៅ​ឃុំ​​​​អំពិល​​​ ស្រុក​​​​កំពង់​សៀម​​ ដោយ​បាន​រួម​​​ភេទ​ជា​មួយ​​​នាង​បាន​​​សម្រេច​​ដល់​ទៅ​​២​លើក។

​លោក​​វរសេនីយ៍​​ត្រី​​​​​បន្ត​​ថា ​​រហូត​មក​ដល់​​​​​ព្រឹក​​ថ្ងៃ​ទី​​១២​ កក្កដា ​​​ជន​សង្ស័យ​​​ឈ្មោះ​ដា ​បាន​នាំ​​នាង​​​ ស.ស.ភ ​ឡើង​ជិះ​រថយន្ត​​​ឈ្នួល​​​ឆ្ពោះ​​​​ទៅ​កាន់​​ព្រំ​ដែន​​​ត្រពាំង​​​ផ្លុង​​ ដើម្បី​រក​​​ការ​ងារ​​​​ធ្វើ​នៅ​ក្នុង​​​កាសីុណូ ។​​ នៅ​ពេល​យប់​​​ក៏​បាន​​​នាំ​គ្នា​​សម្រាក​នៅក្នុង​បន្ទប់​​​ផ្ទះ​ជួល​​​មួយ​ កន្លែង​​ ព្រម​ទាំង​​​បាន​រួម​ភេទ​​​​​បាន​ចំ​នួន​​២លើក​​ទៀត ។​​ ចំណែក​អ្នក​អាណា​ព្យា​បាល​​​​​នៅពេល​បាត់​កូន​​​​ស្រី​ ត្រូវ​បាន​​​ស្ត្រី​​​ជា​ម្តាយ​​​​ដាក់​ពាក្យ​​​បណ្តឹង​​​នៅ​ប៉ុស្តិ៍​​​ រដ្ឋ​បាល​​​ឃុំ​ក្រឡា​​ ឱ្យ​ជួយ​​​​​​អន្ត​រា​គមន៍​តាម​រក​​​ តែ​ពុំ​មាន​​​​តម្រុយ​​​​បន្តិច​​ណាសោះ ​ រហូត​​​ដល់​ព្រឹក​​ថ្ងៃទី​​១៣ កក្កដា ​​​ម្តាយ​នាង​​បាន​​​ព្យា​យាម​ទូរ​​ស័ព្ទ​​​ចូល​​​និយាយ​ជា​មួយ​កូន​ស្រី​​​ ឈ្មោះ​​ ស.ស.ភ ​​កំពុង​ស្ថិត​នៅ​​​ច្រក​​ព្រំ​ដែន​​​​ត្រពាំង​​​ផ្លុង​ តែ​​ត្រូវ​បាន​បុរ​ស​​​​កំហូច​​​រូប​នេះ​​​​​​បង្គាប់​​​ឱ្យ​នាង​​​ឆ្លើយ​​ ថា ​នៅ​បាវិត​​​ខេត្ត​ស្វា​យ​រៀង​ ដើម្បី​​បង្វែង​​​ដាន​​​ ព្រម​ទាំង​​​គំរាម​​​​​ឱ្យ​ស្រ្តី​​​ជា​​ម្តាយ​ដក​​ពាក្យ​បណ្តឹង​​​​វិញ ទើប​​​កូន​ស្រី​​​​​អាច​វិល​ត្រឡប់​​​ទៅ​ផ្ទះ​​វិញ​បាន​​ ។​

​ទោះ​បី​ជា​បែប​នេះ​ក្តី ​​ត្រូវ​បាន​លោក​​ឧត្ត​ម​​សេនីយ៍​​ត្រី​​ ឆាយ​ គឹម​សុន​ ​ស្នង​ការ​​​នគរ​បាល​​​​ខេត្ត​ និង​លោក​វរ​សេនីយ៍​​​ឯក​ ជឹម សេង​ហុង​ ​ស្នង​ការ​​​រង​នគរ​បាល​​​ខេត្ត​​ បាន​ចាត់​​​ឱ្យ​​​​​កម្លាំង​​ជំនាញ​ប្រើ​ប្រាស់​​គ្រប់​នី​តិ​វិធី​​​ ដើម្បី​ស្រាវ​ជ្រាវ​​​​​រក​កន្លែង​ដែល​សង្ស័យ​​​ ។ ​លុះ​នៅ​​ម៉ោង​​​៥​ល្ងាច​​​ថ្ងៃ​ដដែល​​ សមត្ត​កិច្ច​​​បាន​រំដោះ​​​​ក្មេង​ស្រី​​​ជា​អនី​តិ​ជន​​​ចេញ​ពី​​​ក្នុង​ កាសីុណូ​​​មួយ​កន្លែង​​​នៅ​ត្រពាំង​​​ផ្លុង​​ប្រគល់​​​ឱ្យម្តាយ​​វិញ​​ ។ ចំណែក​​បុរ​ស​​​កំហូច​​​ឈ្មោះ​ដា ត្រូវ​បាន​​ចាប់​ខ្លួន​​​បញ្ជូន​​ទៅ​​កាន់​ស្នង​ការ​​​ដ្ឋាន​នគរ​បាល​ខេត្ត​ ​​​ជា​បន្ទាន់​ផង​ដែរ​ ។
​ក្មេង​ស្រី​​ឈ្មោះ ស.ស.ភ ​អាយុ​​១៥​ឆ្នាំ​​ បាន​បំភ្លឺ​ថា ​​រយៈ​ពេល​​​​កន្លង​មក​​នាង​​តែ​ង​តែ​នៅ​​ចាំ​ផ្ទះ​ជា​មួយ​​​នឹង​ប្អូន​​​ ស្រី​អាយុ​​​១០​ឆ្នាំ ចំណែក​បងៗ​​​ទៅ​ធ្វើ​ការ​​​នៅ​ស្រុក​ឆ្ងាយ​ ​ហើយ​​ឪពុក​​​ម្តាយ​​​​​ចេញ​ទៅ​​​ធ្វើ​ការ​នៅ​​​​ក្រៅ​ផ្ទះ​​​បាត់ៗ​រាល់​ ថ្ងៃ​ ។ ​នាង​​ត្រូវ​​​បាន​បុរស​​​ឈ្មោះ​ដា ​រស់​នៅ​​ភូម​ិ​​​​ត្រពាំងជ្រៃ​ ​ឃុំ​ក្រឡា ​បាន​ចេញ​​ចូល​មក​លេង​ផ្ទះ​​​នាង​​រាល់​ថ្ងៃ​ ព្រម​ទាំង​​​​លួង​លោម​​​សុំ​ស្រឡាញ់​នាង​​​ទៀត​ផង​ ។ លុះ​នៅ​ថ្ងៃ​ទី​​១១ កក្កដា ​​ពេល​ព្រឹក​​​ ឪពុក​​នាង​ និង​​​អ្នក​​​ជិត​ខាង​​​ ព្រមទាំង​​​បុរ​ស​​​ឈ្មោះ​ដា ​បាន​មក​អង្គុយ​​​លេង​​​ ផឹក​ស្រា​​​នៅ​ក្រោម​ផ្ទះ​​​​របស់​​​នាង​ ក្រោយ​ពេល​​​ហូប​បាយ​​​ថ្ងៃ​ត្រង់​​​រួច​ ពេល​​នាង​​​​​កំពុង​​តែ​អង្គុ​យ​នៅ​លើ​ផ្ទះ​​ បុ​រស​​ឈ្មោះ​ដា ​បាន​ឡើង​​​មក​​​លើ​ផ្ទះ​​​​តាម​ប្រហោង​​​ជញ្ជាំង​​​​មក​ចាក់​បាស់​ឮៗ​ ហើយ​ចាប់​បី​នាង​​ដាក់​លើ​គ្រែ​​​​ ហើយ​រំលោភ​​​សេព​សន្ធ​វៈ​​បាន​ម្តង​ ហើយ​បាន​អង្វរ​​សុំ​នាង​ធ្វើ​ជា​ប្រពន្ធ ​ ។

​​​ក្មេ​​ង​ស្រី​​​នេះបាន​បន្ត​ថា ​​ដោយ​ខ្លាច​ខ្មាស់​​គេ​​​ នាង​ពុំ​​យក​រឿង​​​នេះ​​ប្រាប់​ឪពុក​ម្តាយ​​​​ឱ្យ​​​បាន​ដឹង​ទេ​​ និង​ដោយ​សារ​​តែ​​មានការ​​លួច​ទាក់​ទង​​​​​គ្នា​​​​​ញឹកញាប់​បុរ​ស​នេះ​​ បាន​ណាត់​​​​ឱ្យ​នាង​​​​ទៅ​ជួប​​នៅ​​ម្តុំ​មុខ​រោង​ចក្រ​​​កាត់​ដេរ​​នៅ​ឃុំ ​អំពិល​​ ស្រុក​​កំពង់​សៀម​​​​ព្រម​ទាំង​បាន​នាំ​នាង​​ទៅ​ដេក​នៅ​ផ្ទះជួល​​​បង​ប្អូន​ ​​​​បុរស​​នោះ​​​មួយ​យប់​​​​ថ្ងៃ​ទី​​១១ កក្កដា​ ។ លុះ​ព្រឹក​​ថ្ងៃទី​​១២ កក្កដា ​​ក៏​នាំ​គ្នា​​​ឡើង​ជិះ​​​រថយន្ត​​​ចេញ​ទៅព្រំ​​ដែន​​​​ត្រពាំង​​​ផ្លុង​​ ហើយ​នៅ​ព្រឹក​​​ថ្ងៃទី​​១៣​ កក្កដា ​នាង​​បាន​​ជិះ​ម៉ូតូ​​​ឌុប​ទៅ​​កាសីុណូ​​មួយ​កន្លែង​​ ដើម្បី​រក​​ការ​ងារ​ធ្វើ​​​ ​តែ​នៅ​វេលា​ល្ងាច​​​​នោះ​ត្រូវ​បាន​​​ម្តាយ​​​តាម​រក​ឃើញ​​ និង​​​នាំ​នាង​មក​ផ្ទះ​វិញ​ ។ ក្មេង​ស្រី​រូប​នោះ​និយាយ​ថា ​ពេល​​វេលា​ដែល​​​នាង​​​នៅ​ជា​មួយ​​​បុរ​ស​​នោះ​​​ គឺ​​តែង​​ត្រូវ​​បង្ខំ​​​នាង​រួម​រ័ក​រហូត​ ។

​​លោក​វរ​សេនីយ៍​​​ត្រី​​​ ថុល​ ម៉េង​ ​នាយ​រង​​ការិ​យា​ល័យ​​​ប្រឆាំង​​​ការ​​ជួញ​ដូរ​​មនុស្ស​​​បាន​​បញ្ជាក់​ថា ​​​បុរ​ស​​ចិត្ត​រេ​ដូច​​ចុង​ស្រល់​​នេះ​​មាន​ប្រពន្ធដល់​ទៅ​​៥​​នាក់​​​មក​ ​ហើយ​​ និង​​បម្រុង​​​​យក​មួយ​ទៀត​​​​​គម្រប់​​​៦នាក់​​​​​ប្រាស​ចាក​ខុស​​គន្លង​​ ប្រពៃ​ណី​ ក៏​ត្រូវ​​បាន​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​​​​បញ្ជូន​ទៅ​​កាន់​សាលា​ដំបូង​​ ខេត្ត​​​​ចាត់​ការ​​តាម​​ច្បាប់ ។

សូបបញ្ជាក់​ថា ​ប្រពន្ធទី​១​ដល់​ទី​​៥​​​​ត្រូវ​បាន​បុរស​នេះ​លែង​លះ​​អស់​ហើយ​ ​គឺ​យក​​​លែង​យក​​លែង​​​គ្មាន​​​ប្រាកដ​​មួយ​ណា​​​ទេ​​ ប្រៀប​​ដូច​ជា​កំពូល​ព្រាន​​​នារី​ម្នាក់​​​ដែល​​ច្បាប់​​​មិន​អនុ​​គ្រោះ​​ ឡើយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]