ចិន៖ ក្មេងប្រុសអាយុ ៦ឆ្នាំ ដ៏គួរឲ្យអាណិតម្នាក់ ត្រូវទទួលរងទារុណកម្ម យ៉ាងព្រៃផ្សៃពីសំណាក់ ឪពុកម្តាយចិញ្ចឹមរបស់ខ្លួន រហូតដល់មានរបួសពេញខ្លួន តាំងពីក្បាលដល់ចុងជើង។

ក្មេងប្រុសនេះ ត្រូវគ្រូរបស់គេ ឆែកឃើញមានស្នាមរបួសជាច្រើន តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគាត់ស្មានថាជា របួសដោយ ឧប្បត្តិហេតុចៃដន្យណាមួយ ប៉ុណ្ណោះ។ ទើបតែថ្មីៗនេះ មានការភ្ញាក់ផ្អើល សារជាថ្មី ដោយសាររូបភាព របស់ក្មេងម្នាក់នេះ ត្រូវគេបង្ហោះព្រោងព្រាត ពេញបណ្តាញសង្គមចិន weibo និងត្រូវបានគេដឹងថា ក្មេងប្រុសនេះ ត្រូវរងការធ្វើបាបពី ឪពុកម្តាយចិញ្ចឹមរបស់ខ្លួន។

ក្មេងប្រុសម្នាក់នេះ ត្រូវគ្រូរបស់គេរកឃើញថា មានស្នាមរបួសពេញទាំងតួខ្លួន និងមានស្មារតីមិនប្រក្រតី ដោយខ្លាចមនុស្សជុំវិញខ្លួន និងចូលចិត្ត ពួននៅតែម្នាក់ឯង។ ដោយអស់លទ្ធភាព ពីការស្នើរសុំជំនួយ ពីអាជ្ញាធរ ទើបខាងសាលា សំណូមពរឲ្យអ្នកលេងអ៊ីនធឺណែត ទាំងអស់ ជួយចែកចាយ និងស្វែងរកការអន្តរាគមន៍។

បច្ចុប្បន្នរឿងរ៉ាវនេះ ត្រូវបានអាជ្ញាធរ កំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ហើយ ដោយប្រភពព័ត៌មាន បានឲ្យដឹងបន្ថែមទៀតថា ឪពុកម្តាយចិត្តអប្រិយនោះ គឺជាអ្នករៀនសូត្រ បានខ្ពង់ខ្ពស់ទៀតផង ម្នាក់ជាអ្នកកាសែត និងម្នាក់ទៀត ជាអ្នកច្បាប់។ ពួកគេធ្វើទារុណកម្ម កូនចិញ្ចឹមរបស់ខ្លួនដោយ វាយនឹងបំពង់ទីប ទាត់នឹងជើង ថែមទាំងចាក់នឹងប៊ិចពេញ ទាំងផ្ទៃមុខ៕

ប្រភព shanghaiist

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]