ប្រអប់មួយដែលត្រូវបានគេដាក់ឈ្មោះថា​ "ប្រអប់គ្មានប្រយោជន៍ (Useless Box)" ត្រូវបានគេបង្កើតឡើង ហើយបានលក់ដាច់ រហូតទាល់តែអស់ពីស្តុកក្នុង រយៈពេលតែ ២ សប្តាហ៍តែប៉ុន្នោះ គួរអោយចាប់អារម្មណ៍មែនទែន។

តាមប្រភពព័ត៌មានបានអោយដឹងថា ប្រអប់គ្មានប្រយោជន៍ (Useless Box) ត្រូវបានដាក់លក់នៅក្នុងគេហៈទំព័រ ThinkGeek ហើយប្រអប់នេះវា មិនមានលក្ខណៈពិសេសខ្លាំងឡើយ ពីព្រោះនៅពេលដែលយើងកាច់កុងតាក់បើក វានឹងធ្វើការបិទវិញដោយខ្លួនឯង ទោះបីជាអ្នកព្យាយាមបើកវាប៉ុន្មានដងក៏ដោយក៏ វាបិទដោយខ្លួនឯងវិញដែរ។ គួរបញ្ជាក់ផងដែរថា ប្រអប់គ្មានប្រយោជន៍ (Useless Box) នេះត្រូវបានគេដាក់លក់កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១២ ក្នុងតំលៃ ៣៩,៩៩ ដុល្លាអាមេរិច ហើយឥឡូវនេះមានអ្នកទិញវារហូតដល់អស់ពី ស្តុកបាត់ទៅហើយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]