រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ដួល​បាក់​ធ្មេញ​​ បែក​មាត់ និង​បែក​​ក្បាល ​ខណៈ​ពេល​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​រថយន្ត​កំពុង​ស៊ីញ៉ូ​បត់​ស្តាំ​ ធ្វើ​ឱ្យ​ម៉ូតូ​ដួល​ច្រងាប់​ច្រងិល​ម្នាក់​ឯង ចំណែក​រថយន្ត​​បើក​ទៅ​បាត់ ។ គ្រោះថ្នាក់​​​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៣ កក្កដា ​តាម​​មហា​វិថី​​ព្រះ​នរោត្តម មុខ​ស្ថាន​ីយ​​ប្រេង​ឥន្ធនៈ​​តេលា ស្ថិត​ក្នុង​​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​​ចំការ​មន ។

​រថយន្ត​បន្ទាប់​ពី​​ម៉ូតូ​បុកជ្រុះ​កាង​មុខ​ម្ចាស់​ រថយន្ត​​បាន​ឈប់​រើស​កាង​ដាក់​ក្នុង​រថយន្ត​ហើយ​បើក​ទៅ​បាត់​បន្សល់​ទុក​​​ ម៉ូតូ និង​ជន​រងគ្រោះ​ដេក​​សន្លប់​​នៅ​កន្លែង​កើត​ហេតុ។
ក្រោយ​ពេល​​ កើតហេតុ​ជន​រងគ្រោះ​​ត្រូវ​បាន​​រថយន្ត​សង្គ្រោះ​​ដឹក​យក​ទៅ​ព្យា​បាល​នៅ​ មន្ទីរ​ពេទ្យ​​បង្អែក​មានជ័យ ​ដោយ​ឡែក​​ម៉ូតូ​គ្រាន់​តែ​បែក​ស្តុប​មុខ​ខាង​ស្តាំ​​បន្តិច​ត្រូវ​សមត្ថ​ កិច្ច​យក​ទៅ​រក្សា​ទុក​​នៅ​ប៉ុស្តិ៍​​ទន្លេ​បាសាក់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]