ម៉ាឡេស៊ី៖ ក្រុមតារាចំរៀងស្រីជើងចាស់ T-ara របស់ប្រទេសកូរ៉េខាងត្បូង ដ៏មានប្រជាប្រិយភាព បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេមានកិត្តិយស បានថតរូប Selfie ជាមួយនឹងព្រះមហាក្សត្រ ប្រទេសម៉ាឡេស៊ី ដោយរូបភាពនោះ មើលទៅពួកគេ មានលក្ខណៈស្និទ្ធស្នាល និងបង្ហាញពីភាពសប្បាយរីករាយផងដែរ។

ក្រុមចំរៀងស្រី K-Pop ដែលមានសមាជិក៦រូប (T-ara) ត្រូវបានអញ្ជើញ ជាភ្ញៀវកិត្តិយសឲ្យចូលរួម កម្មវិធីជប់លៀងថ្ងៃត្រង់ របស់ព្រះមហាក្សត្រ ម៉ាឡេស៊ីព្រះនាម Sultan Ibrahim Sultan Iskandar នៅថ្ងៃទី ៣០ ខែមិនានេះ។ វាជាកិត្តិយសបំផុតដែល ពួកគេត្រូវបានអញ្ជើញ ដោយព្រះមហាក្សត្រអង្គនេះផ្ទាល់ នៅឯរាជវាំងរបស់ព្រះអង្គ ហើយរឿងនេះបានធ្វើឲ្យក្រុម T-ara ទទួលបានការ កោតសរសើរជាខ្លាំង ពីសំណាក់សិល្បករដ៏ទៃទៀត ព្រោះជាលើកទី១ហើយ ដែលសិល្បករក្រៅប្រទេស ត្រូវបានអញ្ជើញដោយព្រះអង្គផ្ទាល់។

បន្ទាប់ពីបាន បញ្ចប់ការសម្តែងចុងក្រោយ របស់ពួកគេនៅថ្ងៃទី ២៩ ខែមីនានេះ ព្រះមហាក្សត្រម៉ាឡេស៊ី ក៏បានមកទស្សនាដោយផ្ទាល់ នៅសណ្ឋាគាររបស់ពួកគេ ដើម្បីជួបនិងចំណាយ ពេលវេលារីករាយ រួមគ្នាជាមួយនឹងក្រុម T-ARA, Black Eyed Pea‘sTaboo, និង Havana Brown ផងដែរ៕

ប្រភព koreaboo

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]