ថៃ៖ តារាសម្តែងស្រីដ៏ល្បី ប្រចាំប៉ុស្តិ៍ទូរទស្សន៍ថៃ លេខ៧ គឺនាង Min Pechaya ត្រូវចូលដេក ក្នុងមន្ទីរពេទ្យភ្លាមៗ ក្រោយពីសន្លប់។

កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅថ្មីៗនេះ Min Pechaya  បានដួលសន្លប់ភ្លាមៗ នៅកន្លែងថតរឿងភាគ ដែលមានចំនងជើងថា  "Ban Sai Thong"។ នៅពេលនោះដែរ តារាស្រីវ័យ២៦ឆ្នាំរូបនេះ ក៏ត្រូវបាន អ្នកគ្រងគ្រង បញ្ជូនមកកាន់មន្ទីរពេទ្យ Somitivej ជាបន្ទាន់ នៅវេលាម៉ោង៥ ល្ងាច។ ក្នុងនោះដែរ គ្រូពេទ្យក៏បាននិយាយថា ចំពោះមូលហេតុដែលធ្វើឲ្យនាង សន្លប់បែបនេះ ដោយសារតែនាង អស់កម្លាំងខ្លាំងពេក ដូច្នេះ នាង ត្រូវសម្រាក ក្នុងមន្ទីរពេទ្យ មួយយប់ ដើម្បីពិនិត្យសុខភាពរបស់នាង៕






តារាសម្តែងថៃ Min Pechaya

ប្រភព Thairath

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]