ក្រចេះ៖ យុវជន ម្នាក់បានស្លាប់ បាត់បង់ជីវិត ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីពួកគេ ជិះម៉ូតូមួយគ្រឿង បុកជាមួយរថយន្ត សាំយ៉ុង មួយគ្រឿង ដែលបើកបញ្រ្ចាសទិសគ្នា កាលពីវេលាម៉ោង ៤ និង៤៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចខាងលិច ទួលវិមានសព ចម្ងាយ១៥០ម៉ែត្រ ក្នុងភូមិស្រែស្តៅ សង្កាត់អូរប្ញស្សី ក្រុងចិត្របុរី ខេត្តក្រចេះ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិកាប៉ូ ក្នុងសង្កាត់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកគុប ពណ៌ស្លែ គ្មានស្លាកលេខ ជាមួយនឹងឈ្មោះ ដុំ ដី ភេទប្រុស អាយុ១៨ឆ្នាំ ដែលជាអ្នកឌុប រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកភាគីខាងរថយន្ត មិនស្គាល់អត្តសញ្ញាណ បើករថយន្ត ម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹក ពាក់ស្លាកលេខភ្នំពេញ 2L-5603 បើកបញ្ច្រាសទិសដៅម៉ូតូ ពីកើតទៅលិច ។

បច្ចុប្បន្ន ម៉ូតូ និងរថយន្តពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ដើម្បីរង់ចាំការដោះស្រាយជាក្រោយ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈសហការី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]