អេស្ប៉ាញ៖ ក្លិប Real Madrid  ដែលជាក្លិបបាល់ទាត់អេស្ប៉ាញ ដ៏ល្បីមួយ បានចុះអនុស្សារណៈ ជាមួយ អង្គការ ក្រៅរដ្ឋាភិបាល (NGO) មួយ មានទីតាំង ក្នុងខេត្តបាត់ដំបង ដើម្បី ផ្តល់មូលនិធិ សាង់សង់ សាលារៀនសំរាប់ កុមារ ពិការកាយសម្បទា  ។

តាមប្រភពព័ត៌មានពី វេបសាយរបស់ក្លិប Real Madrid បានឲ្យដឹងថា ប្រធានក្លិប Real Madrid លោក Florentino Pérez និងស្ថាបនិក អង្គការ Solidarity Help and Union Create Hope (SAUCE) លោក Enrique Figaredo បានចុះអនុស្សារណៈ នៃ កិច្ចសហការគ្នាមួយ រវាងមូលនិធិ ក្លិប Real Madrid និង អង្គការ SAUCE ក្នុងគោល បំណងបង្កើត សាលារៀនខ្នាតអន្តរជាតិ មួយ សំរាប់កុមារពិការ កម្ពុជា ។

ការផ្តល់ជំនួយរបស់ មូលនិធិក្លិប Real Madrid នឹងអាចផ្តល់ឱកាស ដល់ កុមារាកុមារី ១៦៩នាក់ ដែល មានអាយុចន្លោះពី ៦ឆ្នាំទៅ ១៧ឆ្នាំ ដែលក្នុងនោះមាន កុមារ ៥៩ជាជនពិការ អាចទទួល បានការ សិក្សាក្នុង សាលារៀនខ្នាត អន្តរជាតិ នេះ ។ សាលារៀន ដែលនឹងត្រូវ សាង់ សង់ មានចំនួន ពីរកន្លែងក្នុង ខេត្តបាត់ដំបង ។ បន្ថែមពីនេះ សាលារៀននេះ នឹងជា សាលារៀន ខ្នាតអន្តរជាតិ ដំបូងគេ ដែល ផ្សារភ្ជាប់ការ សិក្សា បែបសង្គម និង កីឡា ក្នុងការផ្តល់ការ អប់រំ ទៅដល់ ជនពិការ កាយសម្បទា ។

គួរបញ្ជាក់ ដែរថា អង្គការ SAUCE  បាន បង្កើតឡើងដោយលោក Enrique Figaredo ដែលជាបុព្វ ជិតគ្រិស្តសាសនា ជនជាតិអេស្ប៉ាញ ម្នាក់ ៕




ការចុះអនុស្សារណៈនៃ កិច្ចសហការគ្នាមួយ រវាងមូលនិធិ ក្លិប Real Madrid និង អង្គការ SAUCE

ប្រភព realmadrid.com

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]