បាត់ដំបង៖ កុមារីតូចៗ៤នាក់ ផ្សេងទៀត បានឆ្លង ជំងឺប្រភេទថ្មី ដោយក្នុងនោះម្នាក់ មានអាការៈធ្ងន់ធ្ងរ និង៣នាក់ផ្សេងទៀត មានអាការៈស្រាលនៅឡើយ។

លោក កុយ សុខ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា កុមារី៤នាក់តូចៗ បានឆ្លងជំងឺភេទ ដែលជាប្រភេទវីរុស EV-71 បានចូលមកសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។

លោក កុយ សុខ បានឲ្យដឹងទៀតថា កុមារីរងគ្រោះនេះ ទី១. ឈ្មោះ ឈូក ចាន់រី អាយុ ៣ឆ្នាំ រស់នៅភូមិ អន្លង់ស្វាយ ឃុំតាក្រៀម ស្រុកបាណន់ មានអាការធ្ងន់ធ្ងរ ដោយមានពងបែកចេញពេញខ្លួន ទី២. ឈ្មោះ ស្រី សុគន្ធា អាយុ ៩ខែ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ទី៣. ឈ្មោះ តឹក វិច្ឆិកា អាយុ ១៨ខែ រស់នៅភូមិ សាលាក្រៅ ឃុំកំពង់គ្រាវ ស្រុកសង្កែ និងទី៤. ឈ្មោះ យ៉ាង ប៉ាណា អាយុ ១៨ខែ រស់នៅភូមិ រនាមួយ ឃុំរនា ស្រុកសង្កែ កុមារីទាំង៣នាក់ មានអាការៈស្រាល នៅឡើយ។

គួរបញ្ជាក់ថា ជំងឺពងបែកដៃជើង និងក្នុងមាត់ ដែលជាប្រភេទថ្មី កំពុងផ្ទុះនៅកម្ពុជារយៈពេលប៉ុន្មាន ខែចុងក្រោយនេះ បានសម្លាប់កុមារកម្ពុជា ដែលមាន អាយុភាគច្រើនក្រោម៥ឆ្នាំ ជាង៦០នាក់ហើយ។ ហើយជំងឺនេះ ជាជំងឺឆ្លង ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការប៉ះពាល់ផ្ទាល់ទៅនឹង សំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមក នៃអ្នកជំងឺ។ អ្នកជំងឺអាចចម្លងអ្នកដទៃ បានខ្លាំងបំផុតក្នុងអំឡុងសប្ដាហ៍ទីមួយ នៃជំងឺ តែគាត់អាចចម្លងជំងឺ បានរហូតដល់ច្រើនសប្ដាហ៍ក្រោយ ទៀត។ ជំងឺពងបែកដៃជើង និងក្នុងមាត់ មិនអាចចម្លងពីសត្វចិញ្ចឹម ឬសត្វដទៃទៀតឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]