ភ្នំពេញ ៖ រថយន្ដមួយគ្រឿង ត្រូវបានគេប្រទះឃើញទុកចោល នៅមុខសាលាមត្តេយ្យ ឃីងដឹម តាមបណ្ដោយផ្លូវលំមួយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ នាំឱ្យមានការភ្ញាក់ផ្អើលដល់មហាជន។

ភ្លាមៗនោះ មានប្រភពចេញមកអះអាងថា រថយន្ដដែលចតចោលនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ជឹម សុខរី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិលៀក ឃុំព្រះនិពាន្វ ស្រុក គងពិសី ខេត្ដកំពង់ស្ពឺ។ រថយន្ដនេះត្រូវបានឈ្មោះ ពៅ ភស្ដុនី ភេទប្រុស អាយុប្រមាណ ៤២ឆ្នាំ អតីតជានាយកសាលាមួយ ក្នុងខេត្ដកំពង់ស្ពឺ បានខ្ចី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ រួចទៅបាត់ស្រមោល។ ក្រោយមកម្ចាស់រថយន្ដ បានប្ដឹងទៅសមត្ថកិច្ច ហើយចាប់ខ្លួន ពៅ ភស្តុនី ដាក់ពន្ធនាគារហើយ  ។

ទាក់ទងដល់រថយន្ដ យកមកចតចោល មិនទាន់ត្រូវបានគេដឹង ពីមូលហេតុពិតនៅឡើយទេ ហើយត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ស្ទួចយកទៅទុក នៅ អធិការដ្ឋានខណ្ឌ ដីម្បីស្រាវជ្រាវរកហេតុផលពិត ថាតើហេតុអ្វីបានជារថយន្ដនេះ ត្រូវបានគេយកមកទុកចោល មានពាក់ព័ន្ធនឹងរឿងអ្វីទៀត៕

www.dap-news.com

www.dap-news.com

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]