អារ៉ាប់រួម៖ យន្តហោះដើរដោយថាមពល ព្រះអាទិត្យ បានធ្វើដំណើរជាទ្រង់ទ្រាយធំ លើកដំបូង ដោយចាកចេញ ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម ក្នុងគោលបំណងហោះហើរ នៅជុំវិញពិភពលោក ដោយមិនមាន ប្រើប្រាស់ប្រេងឥន្ធនៈ មួយតំណក់នោះទេ។

យន្តហោះឈ្មោះ The Solar Impulse 2 បើកបរដោយ អាកាសយានិក ជនជាតិស្វ៊ីស លោក Andre Borschberg បានធ្វើការចាកចេញ ពីព្រលានយន្តហោះ UAE's Al-Bateen នៃប្រទសអារ៉ាប់រួម វេលាម៉ោង ៧:១២នាទីព្រឹក។ យន្តហោះនេះធ្វើការ ហោះហើរទៅកាន់ ទីក្រុង Muscat នៃប្រទេសអូម៉ង់ ដែលជាកន្លែងចុះចត ជាលើកដំបូង។ យន្តហោះនេះ អភិវឌ្ឍន៍ឡើងក្នុងគោលបំណង ដើម្បីជំនួសដល់ភាពកខ្វក់ ដែលបណ្តាលមកពីការប្រើប្រាស់ប្រងឥន្ធនៈ។

យន្តហោះនេះ ប្រើប្រាស់អស់រយៈ ពេល១៣ឆ្នាំ នៃការស្រាវជ្រាវ និងការធ្វើតេស្ត សាកល្បងដោយអកាសយានិក ជនជាតិស្វីស លោក Borschberg និងលោក Bertrand Piccard។ ពួកគេនឹងធ្វើ ការហោះហើរ របស់ខ្លួននៅជុំវិញ ពិភពលោក ដោយធ្វើការបើកបរ ដោយផ្លាស់វេនគ្នា។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព aljazeera

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]